អាជ្ញាធរ និងពលរដ្ឋត្រៀមលក្ខណៈរួចរាល់ចូលរួមអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/29 07:42:46 pm        277

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួម​អបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោដែលកាន់តែខិតជិតមកដល់។

ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ៧ថ្ងៃទៀតប៉ុណ្ណោះ តាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសបានប្រកាស និងណែនាំទៅអាជ្ញាធរឃុំ-សង្កាត់របស់ខ្លួន ដើម្បីសហការ និងរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោង​ព្រែកជីក​ហ្វូណន​តេជោទៅតាមគ្រប់រូបភាពជាមួយប្រជាពលរដ្ឋ។

លោក សៅ ដារ៉ូ ចៅសង្កាត់អូរឬស្សីទី៣ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹង​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះថា តបតាមសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល និង​ការណែនាំ​របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលសង្កាត់បានរៀបចំផែនការ និងសកម្មភាព​រួចរាល់។ ក្នុងនោះរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋចំនួនជិត១០០នាក់ នឹងជួបជុំគ្នានៅ​សាលាសង្កាត់​អមជាមួយសារគាំទ្រ និងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទូងស្គរ​ដើម្បីវាយ​បន្លឺជាសំឡេងអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។

ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅសង្កាត់អូរឬស្សីទី៣ លើកឡើងថា ពួកគាត់នឹងចូលរួមជាមួយ​អាជ្ញាធរក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រ​ដល់គម្រោង​ដ៏មានសាៈសំខាន់ និងផ្តល់ផលប្រយោជន៍យ៉ាងយូរអង្វែងដល់ជាតិ និងប្រជាពលរដ្ឋ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានកំណត់ពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះ​ក្លាយ​ជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់​សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប​ខណៈ​គម្រោង​គ្រោង​ចំណាយទុនសាងសង់ប្រមាណ ១,៧០០ លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម ថត 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm