ក្រសួងសង្គមកិច្ច ដាក់ចេញគោលនយោបាយផ្តោតលើការថែទាំជំនួស លើកុមារកំព្រា និងងាយរងគ្រោះ

2024/07/29 08:22:25 pm        284

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសផ្សព្វផ្សាយ គោលនយោបាយថ្មី ស្ដីពីការថែទាំជំនួសចំពោះកុមារ។ គោលនយោបាយនេះផ្តោតសំខាន់ ទៅលើ​ការថែទាំ​ជំនួស​សម្រាប់​កុមារ​កំព្រា កុមាររងគ្រោះ និងងាយរងគ្រោះ ដែលពុំមែនជាកុមារ​ដែល​ស្ថិត​ក្រោម​ការថែទាំ​របស់​ឪពុកម្ដាយបង្កើត។

នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយ​មាន​ការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ ក៏ដូចជាមន្ត្រីមកពីក្រសួងស្ថាប័ន និងរដ្ឋបាល​រាជ​ធានី-ខេត្ត បានប្រកាសផ្សព្វផ្សាយគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ។ គោល​នយោបាយ​នេះ ផ្តោតសំខាន់លើការថែទាំជំនួសសម្រាប់កុមារកំព្រា កុមាររងគ្រោះ និងងាយ​រង​គ្រោះ ដែលពុំមែនជាកុមារដែលស្ថិតក្រោមការថែទាំរបស់ឪពុកម្ដាយបង្កើត។

ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច បានលើកឡើងថា ខ្លឹមសា​រ​គន្លឹះ​នៃ​គោលនយោបាយនេះ ផ្តោតលើ ៤ចំណុចសំខាន់ៗ។ ចំណុចសំខាន់ទី ១ សំដៅលើ ការ​កំណត់​មុខ​សញ្ញារបស់កុមារដែលត្រូវកិច្ចការពារ និងការថែទាំ រីឯចំណុចសំខាន់ទី ២ផ្តោត​លើ​ការ​កំណត់​ប្រភេទ​នៃការថែទាំជំនួស ដែលរាប់បញ្ចូលទាំងការថែទាំក្រៅផ្លូវការ និងការថែទាំផ្លូវការ។

ចំពោះ​ចំណុចសំខាន់ទី ៣ ផ្តោតលើការកំណត់ពីគំរូនៃសេវាកម្មថែទាំជំនួស និងចំណុច​សំខាន់​ចុ​ង​ក្រោយ​គឺការកំណត់ពីគោលការណ៍ ចក្ខុវិស័យ គោលបំណង គោលដៅ សុទ្ធសាស្ត្រ ផែនការ យន្តការ ការគាំទ្រហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការត្រួតពិនិត្យតាមដាន។

ក្នុង​ពិធីផ្សព្វផ្សាយដដែលនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា លើកឡើងថា គោលនយាបាយស្ដីពីការថែទាំជំនួសចំពោះកុមារ នេះគឺ​ជា​វឌ្ឍនៈ​ភាព​ថ្មី​មួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារ ដែលខ្ញុំសូមចាត់ទុកថា វា​ជា​បរិបទ​មួយយ៉ាងសំខាន់ក្នុងការខិតខំគិតគូររួមគ្នាដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា តាមរយៈ​ការ​ធ្វើឱ្យ​ប្រសើរឡើងនូវគុណភាពសេវា ការគ្រប់គ្រងមណ្ឌលថែទាំកុមារ ការលើក​កម្ពស់​ថែទាំ​កុមារ​នៅ​តាម​គ្រួសារ និងសហគមន៍ ស្របតាមកម្ម​វិធីគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសគោលការណ៍​នៃ​ការថែទាំ​ជំនួស​ចំពោះ កុមាររបស់អង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិកុមារ៕ អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm