អាជ្ញាធររាជធានីចេញសេចក្ដីសម្រេច ដើម្បីបើកសាលានៅភ្នំពេញឡើងវិញ

2021/09/03 03:52:11 am        310

ភ្នំពេញ៖ សេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែល BTV ទទួលបាននៅយប់ថ្ងៃទី២ ខែកញ្ញាបានឱ្យ ដឹងថា រដ្ឋបាលរាជធានីបានសម្រេចបង្កើត​ក្រុម​ការ​ងារ​​ត្រួតពិនិត្យ និង​វាយតម្លៃ ការបើក​ដំណើរការ​ឡើងវិញនូវ គ្រឹះស្ថានសិក្សា ចំណេះ​ទូទៅ​គ្រប់​កម្រិត ថ្នាក់​រាជធានី​ភ្នំពេញ និង​ថ្នាក់​ខណ្ឌ នៃ​រដ្ឋបាល​រាជធានី​ភ្នំ​ពេ​ញ​​។​

​​ក្រុមការងារ​នេះ មាន​តួនាទី ពិនិត្យ ពិភាក្សា និង​កំណត់​ភូមិសាស្ត្រ មាន​ហានិភ័យ​ខ្ពស់ ហានិភ័យ​ទាប និង​គ្មាន​ហានិភ័យ នៃ​ការឆ្លង​រីក​រាលដាលជំងឺ​កូ​វីដ​-១៩ ដើម្បី​បើក​​ដំណើរការ​ឡើងវិញនូវគ្រឹះស្ថានសិ ក្សា ចំណេះ​ទូទៅ​គ្រប់​កម្រិត នៅ​ក្នុងភូមិសាស្ត្រ រាជធានី​ភ្នំពេញ។​

ក្រៅពីនេះក្រុមការងារត្រូវដាក់ចេញ​នូវ​វិធានការ​ចាំបាច់ ដើម្បី​គាំទ្រ និង​ពង្រឹង​ការគ្រប់គ្រង ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​គ្រឹះស្ថានសិក្សា ចំណេះ​ទូទៅ​គ្រប់​​កម្រិត រួមទាំង​ការបាញ់​ថ្នាំ សម្លាប់​មេរោ គ នៅតាម​គ្រឹះស្ថាន សិក្សា​សាធារណៈ និង​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ឯកជន ឱ្យ​បាញ់ថ្នាំ​សម្លាប់​មេរោគ មុននឹង​បើកដំណើរការ​ឡើងវិញ ដើម្បី​ចៀសវាងហានិភ័យ​នៃ​ការចម្លងជំងឺ​កូ​វីដ​-១៩ ក្នុង​គ្រឹះស្ថានសិក្សា។​

ក្រុមការងារក៏ត្រូវជំរុញ និង​លើកទឹកចិត្ត​ដល់គណៈនាយក លោកគ្រូ​-​អ្នក​គូ បុគ្គលិក​អប់រំ មាតាបិតា អា ណាព្យាបាល និង​សិស្សានុសិស្ស ឱ្យ​យកចិត្តទុកដាក់ អនុវត្តតាម​ការណែនាំ​របស់ក្រសួងសុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ“៣.ការពារ និង​៣​កុំ​” របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីជានិច្ច៕ ដោយ៖ គង់ ឌិន

 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm