មេដឹកនាំអាមេរិកឡាទីនប្រតិកម្មនឹងលទ្ធផលបោះឆ្នោត នៅវ៉េណេស៊ុយអេឡា

2024/07/29 10:30:13 pm        41


មេដឹកនាំមួយចំនួននៅទូទាំងទ្វីបអាមេរិក បានបញ្ចេញប្រតិកម្មរៀងៗខ្លួន បន្ទាប់ពីមាននូវការប្រកាសរបស់អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា នាពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ (ទី២៩ ខែកកក្កដា) (ម៉ោងក្នុងស្រុក) ដែលថា ប្រធានាធិបតី លោក Nicolas Maduro បានឈ្នះតំណែងអាណត្តិទី៣ បើទោះបីជាការស្ទង់មតិលើអ្នកចេញពីមណ្ឌលបោះឆ្នោតជាច្រើន បង្ហាញពីជ័យជម្នះធ្លាក់ទៅលើគណបក្សប្រឆាំងក៏ដោយ។

ជាដំបូងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងថា៖ «ក្រោយឃើញការប្រកាសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតវេណេស៊ុយអេឡា យើងមានក្ដីបារម្ភយ៉ាងខ្លាំងថា លទ្ធផលដែលបានប្រកាស មិនឆ្លុះបញ្ចាំងពីឆន្ទៈ ឬការបោះឆ្នោតរបស់ប្រជាជនវេណេស៊ុយអេឡា»។ ប្រធានាធិបតីឈីលី លោក Gabriel Boric បាននិយាយថា៖ «របបរបស់លោក Maduro ត្រូវតែយល់ថា លទ្ធផល គឺពិបាកជឿណាស់។ ពីប្រទេសឈីលី យើងនឹងមិនទទួលស្គាល់លទ្ធផលណាមួយ ដែលមិនអាចផ្ទៀងផ្ទាត់បាននោះឡើយ»។ 

រដ្ឋមន្ត្រីការបរទេសប៉េរូ លោក Javier Gonzalez-Olaechea បាននិយាយថា៖ «ខ្ញុំថ្កោលទោសគ្រប់ផ្នែកទាំងអស់នូវភាពមិនប្រក្រតី ដោយមានចេតនាក្លែងបន្លំដែលប្រព្រឹត្តដោយរដ្ឋាភិបាលវេណេស៊ុយអេឡា។ ប្រទេសប៉េរូនឹងមិនទទួលយកការរំលោភលើឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡានោះទេ»។

ដោយឡែកប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានលើកឡើងថា៖ «បងប្រុស Nicolas Maduro ជ័យជម្នះរបស់បង ដែលជារបស់ប្រជាជនបូលីវ៉ារៀ និងឆាវីស្តា បានកម្ចាត់ពួកប្រឆាំងដែលគាំទ្រចក្រពត្តិនិយមយ៉ាងស្អាតស្អំ និងច្បាស់លាស់»។ ប្រធានាធិបតីហុងឌូរ៉ាស់ លោកស្រី Xiomara Castro បាននិយាយថា៖ «សូមអបអរសាទរជាពិសេសរបស់យើង និងការស្វាគមន៍បែបប្រជាធិបតេយ្យ សង្គមនិយម និងបដិវត្តន៍ ចំពោះប្រធានាធិបតី លោក Nicolas Maduro និងប្រជាជនវេណេស៊ុយអេឡាដ៏ក្លាហាន សម្រាប់ជ័យជម្នះដែលមិនអាចប្រកែកបានរបស់ពួកគេ»។ 

យ៉ាងណាក្ដី នៅមុនលទ្ធផលត្រូវបានប្រកាស អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា «ឆន្ទៈរបស់ប្រជាជនវេណេហ្ស៊ុយអេឡាត្រូវតែគោរព។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏យើងនឹងបន្តធ្វើការ ដើម្បីឆ្ពោះទៅរកអនាគតរបស់លទ្ធិប្រជាធិបតេយ្យ វិបុលភាព និងសុវត្ថិភាពបន្ថែមទៀត សម្រាប់ប្រជាជនវេណេស៊ុយអេឡា»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        150
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        189
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm