ពលរដ្ឋអ៊ុយក្រែននៅទីក្រុងគីវ រំឭកវិញ្ញាណក្ខន្ធឈ្លើយសឹកដែលត្រូវបានសម្លាប់អំឡុងស្ថិតក្រោមការឃុំឃាំងរបស់រុស្ស៊ី

2024/07/29 10:49:06 pm        40

កាលពីថ្ងៃអាទិត្យម្សិលមិញ ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់ នាំគ្នាដង្ហែក្បួននៅតាមដងផ្លូវក្នុងទីក្រុងគីវ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធឈ្លើយសឹកអ៊ុយក្រែន ដែលត្រូវបានសម្លាប់នៅក្នុងពន្ធនាការ Olenivka របស់រុស្ស៊ី ។

គួរឲ្យដឹងថា ឈ្លើយសឹកអ៊ុយក្រែនជាង ៥០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារលើបន្ទាយ Olenivka កាលពីខែកក្កដា ឆ្នាំ ២០២២ ដែលភាគច្រើននៃពួកគេ គឺជាទាហានការពាររោងចក្រដែកថែប Azovstal ស្ថិតក្នុងទីក្រុង Mariupol មុនពេលប្រគល់ខ្លួនឲ្យកងកម្លាំងរុស្ស៊ី ។

អ្នកស្រី Yuliia បានមករំឭកវិញ្ញាណក្ខន្ធស្វាមី Bohdan Hryshkevych គឺជាគ្រូពេទ្យបឋមក្នុងកងវរសេនាធំ Azov ដែលត្រូវបានសម្លាប់អំឡុងការចាប់ខ្លួននៅពន្ធនាការ Olenivka ។ កូនស្រីវ័យ ៥ឆ្នាំរបស់ពួកគេ កាន់បដាសរសេរថា “ខ្ញុំលែងអាចឱបប៉ារបស់ខ្ញុំម្តងទៀតបានហើយ” ។ 

កងវរសេនាធំ Azov គឺជាអង្គភាពមួយនៅក្នុងកងឆ្មាំជាតិអ៊ុយក្រែន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់តស៊ូរបស់ពួកគេចំពោះការឡោមព័ទ្ធរបស់រុស្ស៊ីនៅរោងចក្រដែកថែបក្នុងទីក្រុង Mariupol ។

ក្រោយពេលប្រយុទ្ធអស់រយៈពេលជាច្រើនសប្តាហ៍ពីលេណដ្ឋាន និងផ្លូវរូងក្រោមដី ក្រុមយុទ្ធជនកងវរសេនាធំ Azov បានសុំចុះចាញ់កងកម្លាំងគាំទ្រដោយរុស្ស៊ី កាលពីខែឧសភា ឆ្នាំ ២០២២ ។

នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ ឈ្លើយសឹកអ៊ុយក្រែន ត្រូវបានសម្លាប់នៅក្នុងពន្ធនាគារ Olenivka ស្ថិតក្នុងតំបន់ Donetsk អំឡុងការផ្លោងគ្រាប់កាំភ្លើងដែលអ៊ុយក្រែន និងរុស្ស៊ី បានដាក់ការស្តីបន្ទោសលើគ្នាទៅវិញទៅមក ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm