សមាគមយុវជនក្រុម៨ នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត​ ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​ជាង៣០០គ្រួសារ ខេត្តកំពង់ចាម

2021/09/03 05:11:59 pm        703

ភ្នំពេញ ៖ រយៈពេលជាង១ខែ រហូតដល់ថ្ងៃទី០២ ខែកញ្ញា នេះ សមាគមយុវជនក្រុម៨ បាននាំ​យក​នូវ​អំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​តាមខ្នងផ្ទះ​នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាង៣០០គ្រួសារ ដែលមានជីវភាពទីទ័លក្រ​ជាពិសេស​ដោយ​សារបញ្ហាជំងឺកូវីដ-១៩ផងនោះ។

ក្នុងឱកាសនោះផងដែរ​ សមាគមយុវជនក្រុម៨ ក៏បានណែនាំឲ្យ​បងប្អូនប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ទប់ស្កាត់​ការរីករាលដាលជំងឺ​កូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធាន​របស់​ក្រសួងសុខាភិបាល និងអនុវត្តន៍៣កុំ និង៣ការពារ​របស់ម្រមុខដឹកនាំ​ដោយហេតុថា យើងមិន​បាន​ដឹងថា នរណាម្នាក់មាន​ជំងឺ​កូវីដ-១៩នោះទេ ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បី​កាត់​ផ្តាច់ឲ្យ​បាននូវការរីករាលដាលជំងឺ​កូវីដ-១៩ និងវីរុសបំប្លែង​ថ្មីប្រភេទDelta។

សូមបញ្ជាក់ផងដែរ សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់​ឯកឧត្ដម ម៉ឹង មករា បានរួម​ចំណែក​ក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើនមាន ដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យ​កសិកម្ម និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ជូនដល់ប្រជាពលរដ្ឋនៅទីជនបទ។ ក្នុងការកសាងទាំងនោះ រួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយ​ទឹក ស្រះទឹកការដាំកូនឈើព្រមទាំងកិច្ចការងារសង្គមផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាលក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​នៅទីជនបទ។

សូមបញ្ជាក់ផងដែរថា ​សមាគមយុវជនក្រុម៨ អំណោយ​ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ១បាវ ,ទឹកបរិសុទ្ធ ១កេស, មីជាតិ ១កេស, ប្រេងឆា ៤ដប , ត្រីខ ១យួរ, ទឹកត្រី ១យួរ ,ថ្នាំប៉ារ៉ា និង ជែលលាងដៃ៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm