មនុស្សរាប់រយនាក់ រស់នៅជាមួយទឹកជំនន់ នៅវៀតណាម ក្រោយមានភ្លៀងធ្លាក់ខ្លាំង

2024/07/30 01:17:49 am        65

មនុស្សរាប់រយនាក់ កំពុងរស់នៅជាមួយជំនន់ទឹកភ្លៀង នៅតំបន់ជាយក្រុងរបស់ទីក្រុងហាណូយ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងមួយសប្តាហ៍ នៅភាគខាងជើងប្រទេសវៀតណាម។ 

នៅភូមិ Ben Voi ចម្ងាយ ៤០គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ អ្នកស្រុកធ្វើដំណើរដោយជិះទូក និងដេកនៅក្នុងផ្ទះដែលផ្នែកខ្លះត្រូវលិចទឹក។ លោកស្រី Tran Thi Ly វ័យ ៧០ឆ្នាំ ដែលបានបើកកន្លែងលក់អីវ៉ាន់ ព្យាយាមទុកដាក់អីវ៉ែអីវ៉ាន់របស់លោកស្រីកុំឲ្យសើម ខណៈទឹកក្នុងផ្ទះរបស់គាត់លិចដល់ក្បាលជង្គង់។ 

គួរជ្រាបថា ចាប់តាំងពីដើមខែកក្កដាមក ទឹកជំនន់ និងបំណាក់ដី បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់ បាត់បង់ជីវិត នៅភាគខាងជើងប្រទេសវៀតណាម។ ភូមិ Ben Voi ដែលងាយនឹងមានទឹកជំនន់ ឃើញកម្រិតទឹកឡើងខ្ពស់ នៅពេលដែលទំនប់វារីអគ្គិសនី Hoa Binh បើកទឹក។ មនុស្សប្រហែល ៥០០នាក់ បានរស់នៅក្នុងស្ថានភាពបែបនេះអស់រយៈពេល ១សប្តាហ៍មកហើយ ខណៈគ្មានសញ្ញាពីការធូរស្បើយនោះឡើយ។

សូមបញ្ជាក់បន្ថែមថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ត្រូវបានព្យាករថា នឹងកើតមាននៅថ្ងៃទី ២៩-៣១ ខែកក្កដា ដែលធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ គ្រោះធម្មជាតិបានឆក់យកជីវិតមនុស្ស ១៦៩នាក់ នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm