មន្ត្រីអ៊ីស្រាអែល ថាពួកគេចង់បញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងការសងសឹកលើលីបង់

2024/07/30 04:42:14 pm        300

ប្រភពពីមន្ត្រីអ៊ីស្រាអែល ពីររូបបាននិយាយកាលពីថ្ងៃចន្ទ (២៩ កក្កដា) ថា អ៊ីស្រាអែលចង់សងសឹកលើក្រុមហេសបូឡា (Hezbollah) ប៉ុន្តែមិនចង់អូសទាញតំបន់មជ្ឈិមបូព៌ាឱ្យចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំទេ ខណៈលីបង់ បានត្រៀមខ្លួនសម្រាប់ការសងសឹក បន្ទាប់ពីការវាយប្រហារដែលបានសម្លាប់មនុស្ស ១២ នាក់នៅក្នុងតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) កាន់កាប់ដោយអ៊ីស្រាអែល។

មន្ត្រីអ៊ីស្រាអែលពីររូបផ្សេងទៀតនិយាយថា អ៊ីស្រាអែលកំពុងរៀបចំសម្រាប់លទ្ធភាពនៃការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍នោះក្នុងទីក្រុង ឌ្រូស (Druze) ដែលខ្លួនបានស្តីបន្ទោសទៅលើក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

ក្រុមនេះបានបដិសេធថាមិនទាក់ទងនឹងឧប្បត្តិហេតុនេះទេ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) និយាយថា ការវាយប្រហារណាមួយរបស់អ៊ីស្រាអែល លើលីបង់នឹងមាន «ផលវិបាក» ធ្ងន់ធ្ងរសម្រាប់អ៊ីស្រាអែល ប៉ុន្តែក៏មិនបានបញ្ជាក់លម្អិតនោះដែរ។ ប្រភពមន្ត្រីអ៊ីស្រាអែលទាំងបួនរូប ដែលរាប់បញ្ចូលទាំងមន្ត្រីការពារជាតិជាន់ខ្ពស់ និងប្រភពការទូតនេះបានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីផែនការសងសឹករបស់អ៊ីស្រាអែលឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា «យើងនឹងមិនឱ្យរឿងនេះកន្លងផុតទៅដោយងាយស្រួលបានទេ។ អ៊ីស្រាអែលនឹងឆ្លើយតបយ៉ាងចាស់ដៃ និងខ្លាំងក្លាបំផុត»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm