ប៉េរូ បញ្ជាឱ្យអ្នកការទូតវេណេស៊ុយអេឡា ចាកចេញ ខណៈប៉ាណាម៉ា ផ្អាកទំនាក់ទំនង

2024/07/30 04:46:46 pm        254

ក្រសួងការបរទេសប៉េរូ កាលពីថ្ងៃចន្ទ (២៩ កក្កដា) បានបញ្ជាឱ្យអ្នកការទូតវេណេហ្ស៊ុយអេឡា ចាកចេញពីប៉េរូ ក្នុងពេល ៧២ម៉ោង បន្ទាប់ពីបក្សកាន់អំណាចរបស់វេណេហ្ស៊ុយអេឡា បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោត ដែលក្រុមប្រឆាំង និងក្រុមអ្នកបោះឆ្នោតឯករាជ្យហៅថាមិនអាចទុកចិត្តបាន ខណៈប្រទេសប៉ាណាម៉ា ក៏ចាត់វិធានការផ្អាកទំនាក់ទំនងជាមួយប្រទេសសមាជិកអង្គការ OPEC មួយនេះផងដែរ។

ក្រសួងការបរទេសប៉េរូបានធ្វើសេចក្តីថ្លែងការណ៍នោះដោយលើកឡើងពី «ការសម្រេចចិត្តដ៏ម៉ឹងម៉ាត់ និងតាមអំពើចិត្តដែលធ្វើឡើងដោយរបបវេណេស៊ុយអេឡា»។ ប៉េរូបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងមិនទទួលយកការរំលោភលើឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡានោះទេ ហើយថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកវិញ។

ជាមួយគ្នានេះ ប្រធានាធិបតីប៉ាណាម៉ា លោក ហូសេ រ៉ាអូល មូលីណូ (Jose Raul Mulino) បាននិយាយកាលពីថ្ងៃចន្ទថា ប៉ាណាម៉ាបានផ្អាកទំនាក់ទំនងការទូតរបស់ខ្លួនជាមួយវេណេហ្ស៊ុយអេឡា ហើយនឹងដកបុគ្គលិកការទូតរបស់ខ្លួនចេញពីប្រទេសនេះរហូតដល់ការត្រួតពិនិត្យពេញលេញនៃលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ត្រូវបានធ្វើឡើង។

នៅព្រឹកថ្ងៃដដែល ប៉ាណាម៉ាបានចូលរួមជាមួយប្រទេសអាមេរិកឡាទីនចំនួនប្រាំបីផ្សេងទៀតដែលអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់អង្គការរដ្ឋអាមេរិក (OAS) ដោយលើកឡើងពីកង្វល់ទាក់ទងនឹងលទ្ធផលឆ្នោតរបស់វេណេស៊ុយអេឡា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm