អាមេរិក ដឹកនាំការជំរុញទប់ស្កាត់ការឆ្លើយតបរបស់អ៊ីស្រាអែល លើប្រទេសលីបង់

2024/07/30 07:10:18 pm        102

សហរដ្ឋអាមេរិក កំពុងដឹកនាំផ្នែកការទូតដើម្បីរារាំងអ៊ីស្រាអែល ពីការវាយប្រហាររដ្ឋធានី Beirut របស់ប្រទេសលីបង់ ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតដ៏បង្ហូរឈាមទៅលើតំបន់ខ្ពង់រាប Golan Heights។

យោងតាមមនុស្ស៥នាក់ រួមមានមន្ត្រីមកពីប្រទេសលីបង់ និងអ៊ីរ៉ង់ បូករួមទាំងអ្នកការទូតនៅមជ្ឈិមបូព៌ានិងអឺរ៉ុប បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមដើម្បីបញ្ចៀសសង្គ្រាមពេញទំហឹងរវាងអ៊ីស្រាអែលនិងចលនាក្រុមហេសបូឡានៅលីបង់ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើតំបន់ Golan កាន់កាប់ដោយអ៊ីស្រាអែល បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានដាក់កំហុសលើក្រុមហេសបូឡា សម្រាប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ទោះបីជាក្រុមនេះ បានបដិសេធមិនទទួលខុសត្រូវក៏ដោយ។

ប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការផ្តោតសំខាន់នៃផ្នែកការទូតឲ្យបានលឿននេះ គឺដើម្បីរារាំងការឆ្លើយតបរបស់អ៊ីស្រាអែល ដោយជំរុញឱ្យប្រទេសនេះកុំដាក់គោលដៅលើទីក្រុង Beirut ដែលមានប្រជាជនរស់នៅច្រើន និងនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង ដែលបង្កើតជាទីក្រុងបេះដូងរបស់ក្រុមហេសបូឡា ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដូចជាអាកាសយានដ្ឋាន និងស្ពានជាដើម។

អនុប្រធានសភារបស់ប្រទេសលីបង់ លោក Elias Bou Saab បាននិយាយថា លោកបានទាក់ទងជាមួយអ្នកសម្របសម្រួលអាមេរិក លោក Amos Hochstein ចាប់តាំងពីការវាយប្រហារនៅតំបន់ Golan កាលពីថ្ងៃសៅរ៍ ដែលបានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែល អាចបញ្ចៀសការគំរាមកំហែងនៃការរីកធំនៃជម្លោះ ដោយការប្រុងប្រយ័ត្ននៅរដ្ឋធានី និងតំបន់នៅជុំវិញនោះ។

លោកនិយាយថា ប្រសិនបើពួកគេបញ្ចៀសជនស៊ីវិល ហើយពួកគេបញ្ចៀសទីក្រុង Beirut និងនៅជាយក្រុង នោះការវាយប្រហាររបស់ពួកគេ អាចត្រូវបានវាយតម្លៃបានយ៉ាងល្អ។ មន្ត្រីអ៊ីស្រាអែល បាននិយាយថា ប្រទេសរបស់ពួកគេ ចង់បំផ្លាញក្រុមហេសបូឡា ប៉ុន្តែមិនអូសទាញតំបន់នេះ ឲ្យធ្លាក់ចូល ក្នុងសង្រ្គាមទាំងស្រុងនោះទេ។ អ្នកការទូតនៅមជ្ឈិមបូព៌ា និងអឺរ៉ុប ពីរនាក់ បាននិយាយថា អ៊ីស្រាអែល ពុំបានធ្វើការប្តេជ្ញាចិត្តណាមួយ ដើម្បីបញ្ចៀសការវាយប្រហារលើទីក្រុង Beirut តំបន់ជាយក្រុង ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នោះទេ។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm