UN៖ កងទ័ពមួកខៀវកម្ពុជាមានភាពក្លាហាន សេចក្តីថ្លៃថ្នូរ និង​វិជ្ជាជីវៈក្នុង​បេសកកម្ម ដើម្បី​សន្តិភាពពិភពលោក

2024/07/30 07:50:13 pm        229

លោក ចូសិហ្វ ស៊ូអើ(Joseph Scheuer)អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បានថ្លែងកោតសរសើរចំពោះកងទ័ពមួកខៀវកម្ពុជាទាំងប្រុស ទាំងស្រី ដែល​បាន​បំពេញ​បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ គឺប្រកបដោយភាពក្លាហាន សេចក្តីថ្លៃថ្នូរ និង​វិជ្ជាជីវៈ​ក្នុងបេសកកម្មរបស់ខ្លួនដើម្បីសន្តិភាពក្នុងបរិស្ថានជុំវិញពិភពលោក បើទោះ​បី​ជា​បេសកកម្ម​ទាំងនោះបានជួបនូវឧបសគ្គ និងភាពលំបាកលំបិនយ៉ាងណាក៏ដោយនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនកង​អនុសេនាធំ​វិស្វកម្ម​ពហុ​ជំនាញ​លេខ​៤២៣ ដែលបានបញ្ចប់បេសកកម្មពីសាធារណរដ្ឋ អាហ្វ្រិកកណ្តាល, ផ្ទេរប្រគល់​ថវិកា​របបគោលនយោបាយ អ.ស.ប ដល់យោធិនរងរបួស នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ចូសិហ្វ ស៊ូអើ បានបញ្ជាក់ថា «កម្ពុជាមានប្រពៃណីល្អក្នុងការរក្សាសន្តិភាព​ដែលមាន​កង​រក្សាសន្តិភាព​កម្ពុជាជាង៩៥០០នាក់ដែលបានបំពេញបេសកកម្មក្នុង១០ប្រទេស។ កងរក្សា​សន្តិភាព​​របស់អង្គការសហប្រជាជាតិ ធ្វើការដោយមិននឿយហត់ ជារឿយៗស្ថិតក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់បំផុត។ ជារួមពួក​គេ​បាន​បង្ហាញ​ពី​គុណសម្បត្តិ​ដ៏​ល្អបំ​ផុត​នៃ​សាមគ្គី​ភាព​សកល និង​គោល​បំណង​សកលដើម្បីសន្តិភាពតាមរយៈការបំពេញបេសកកម្មក្នុងស្ថានការណ៍គ្រោះថ្នាក់ ដើម្បី​ការពារជនងាយរងគ្រោះបំផុត ជាមួយ​នឹង​ការ​តំណាង​ឱ្យ​សហគមន៍​ពិភពលោក​ចម្រុះ​របស់​យើង​។ ពេលនេះកងវិស្វកម្មលេខ៤២៣ ក៏បានចូលរួមប្រពៃណីដ៏មានមោទនភាពនេះ»។

តំណាងអង្គការសហប្រជាជាតិរូបនេះ ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​កម្ពុជា​ជា​រដ្ឋ​សមាជិក​អាស៊ាន​ឈាន​មុខ​គេមួយក្នុងការជំរុញរបៀបវារៈសន្តិភាព និង​សន្តិសុខ​ស្ត្រីក្នុ​ង​តំបន់​។ កម្ពុជា​ដែល​ជា​ផ្នែក​មួយ បានប្តេជ្ញាបង្កើនការចល័តយុទ្ធនារី ទៅក្នុងប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ ឱ្យបានលើសពី ២០% នៅឆ្នាំ២០២៨។

ថ្លែងនៅក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការ ពារ​ជាតិកម្ពុជា បានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នីតិកាលរដ្ឋសភានេះ គឺគ្មាន​ការ​រារែក នោះឡើយក្នុងការបន្តបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់បណ្តាប្រទេសនៅលើពិភពលោក ដែល​កំពុង​ត្រូវការសន្តិភាពនោះ។

នាយឧត្តសេនីយ៍ បានថ្លែងថា«រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៍មធ្យោបាយ សម្រាប់បំពាក់ជូន កង​កម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. ពង្រឹងសមត្ថភាពការងារដឹកនាំ កំណត់​គោលនយោបាយ និងលើកកម្ពស់ការហ្វឹកហ្វឺន ជំនាញបច្ចេកទេស​លើ​គ្រប់​វិស័យ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែមទៀត និង​បាន​ប្តេជ្ញា​ចិត្ត​ត្រៀម​ខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូន​កង​រក្សា​សន្តិភាព​របស់កម្ពុជា ចូលរួម ជាមួយអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព និងការ​បោស​សម្អាតមីនមនុស្សធម៌ជាដើម»។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកផងដែរថា កម្ពុជាកម្ពុជាជាប្រ ទេស​នៅ​លើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្ម​រក្សាសន្តិភា​ព​អ.ស.ប. មក ជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាល​កង​រក្សា​សន្តិភាព​ផង ​ដែលមានទាំងផ្នែក យោធាប្រយុទ្ធការពារ ផ្នែកពេទ្យ គលានុបដ្ឋាយិកា និងកង​កម្លាំង​បោស​សម្អាត​មីន​ឲ្យកាន់តែមានសមត្ថ ភាពនិងប្រសិទ្ធភាពជាដើម៕ អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        164
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm