បន្ទាយមានជ័យត្រៀមរួចរាល់បើកសាលារៀន ខណៈសាលាធ្វើកន្លែងទប់ស្កាត់កូវីដ១៩ ប្រគល់ជូនមន្ទីរវិញ នៅចុងខែនេះ

2021/09/03 06:36:15 pm        606

បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំរួចរាល់ហើយ នូវសាលារៀនដែលត្រៀម​បើក​ឲ្យ​សិស្សចូលរៀនឡើងវិញនោះ ​ខណៈដែលសាលាត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័ក និងធ្វើជាកន្លែង​ព្យាបាលអ្នកជំងឺកូវីដ១៩ ក៏នឹងត្រូវប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាវិញ ​​នៅបំណាចខែកញ្ញា ឆ្នាំ២០២១នេះ ។

​​ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ មានសាលារៀនសរុបចំនួន ៥១២ទីតាំង ក្នុងនោះមត្តេយ្យសិក្សាមានចំនួន២១ នឹងបើកឡើងវិញចំនួន២ សិក្សាតាមបណ្តុំចំនួន១០ និងតាមអនឡាញចំនួន៩ ។ សាលាបឋមសិក្សាមានចំនួន ៤០៧ទីតាំង នឹងបើកឡើងវិញចំនួន ១៥៦សាលា សិក្សាតាមបណ្តុំចំនួន ១៧០សាលា និងសិក្សាតាមអនឡាញចំនួន ៩១សាលា ។

ឯកឧត្តម បានបន្តថា សម្រាប់សាលាមធ្យមសិក្សាមានចំនួន ៨៤សាលា នឹងបើកឡើងវិញចំនួន ១៩សាលា សិក្សាតាមបណ្តុំចំនួន ៣៤សាលា និងតាមអនឡាញចំនួន ៣១សាលា ហើយ​សាលាដែលរៀនតាមអនឡាញទាំងអស់ ជាទីតាំងនៅមានករណីរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ ។

អភិបាលខេត្ត បានបន្ថែមថា ចំពោះសាលាបាននិងកំពុងប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក និងកន្លែង​សម្រាកព្យាបាលនៃអ្នកជំងឺកូវីដ១៩ តាមការគ្រោងរបស់ខេត្ត នឹងត្រូវប្រគល់ឲ្យខាងសាលា​គ្រប់គ្រង​វិញ នៅដំណាច់ខែកញ្ញានេះ ព្រោះដោយមានការជួយគាំទ្រពីអនុគណៈកម្មការសាងសង់ របស់​ក្រុម​ការងារឯកឧត្តម ខេង សាមេធ បានសាង់សង់រួចមណ្ឌលព្យាបាល ២កន្លែង និងកំពុងរៀបចំ​មណ្ឌលចត្តាឡីស័កមួយទៀត ដែលអាចជំនួសសាលារៀនបាន ។

គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ ចំពោះសាលារៀនកំពុងធ្វើជាមណ្ឌលចត្តាឡីស័ក ចំនួន២២កន្លែង និងសាលារៀនមួយចំនួនទៀត ត្រូវបានយកធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ ខណៈមណ្ឌលព្យាបាលថ្មីធំៗចំនួន ២កន្លែង គឺនៅមណ្ឌលព្យាបាល ហ៊ុន សែន ខ្លាកូន ស្ថិតក្នុង​ក្រុងសិរីសោភ័ណ ចាប់ផ្ដើមដាក់អ្នកជំងឺវីដ១៩ អាការៈស្រាល ជាអ្នកជំងឺពលករ និងមណ្ឌល​ព្យាបាលនៅផ្សារ អឹង វណ្ណម៉ៅ ស្ថិតក្នុងស្រុកមណ្ឌលបុរី សម្រាប់ដាក់អ្នកជំងឺឆ្លងក្នុង​សហគមន៍ និងកំពុងរៀបចំមណ្ឌលចត្តាឡីស័កនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អាចដាក់ពលករបានជាង ៣០០០នាក់ ។

ចំពោះខេត្តបន្ទាយមានជ័យនេះអត្រានៃការរកឃើញអ្នកវិជ្ជមានកូវីដ១៩ នារយៈពេលចុង​ក្រោយនេះ ក៏មានការថយចុះជាបន្តបន្ទាប់ផងដែរ។ ដោយកាលពីថ្ងៃទី១ ខែកញ្ញា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ និងជាសះស្បើយចំនួន ៨៥នាក់ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm