ឧប្បត្តិហេតុប្រឆាំងមូស្លីមនៅអាមេរិកកើនឡើង ៧០% ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤

2024/07/30 08:35:45 pm        82

ក្រុមប្រឹក្សាស្តីពីក្រុមតស៊ូមតិផ្នែកទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) បាននិយាយនៅថ្ងៃអង្គារ (៣០ កក្កដា) នេះថា ការរើសអើង និងការវាយប្រហារប្រឆាំងនឹងជនជាតិមូស្លីម និងប៉ាឡេស្ទីន បានកើនឡើងប្រហែល ៧០ភាគរយនៅសហរដ្ឋអាមេរិក ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ស្របពេលមានការកើនឡើងនៃការភ័យខ្លាចប្រឆាំងនឹងសាសនាអ៊ីស្លាម ដោយសារសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្សបានរាយការណ៍ពីការកើនឡើងជាសកលនៅក្នុងការភ័យខ្លាច ឬស្អប់ខ្ពើមប្រឆាំងនឹងសាសនាអ៊ីស្លាម ការលំអៀងប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន និងការប្រឆាំងនឹងជនជាតិជីហ្វ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ក្នុងនៅក្នុងខែតុលាមក ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌។

ក្នុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៤នេះ ក្រុមប្រឹក្សា CAIR និយាយថាខ្លួនបានទទួលបណ្តឹងចំនួន ៤,៩៥១ករណីនៃឧប្បត្តិហេតុប្រឆាំងនឹងមូស្លីម និងប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ដែលកើនឡើងជិត ៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ទីភ្នាក់ងារ CAIR នេះបន្ថែមថា បណ្តឹងភាគច្រើនគឺស្ថិតនៅក្នុងប្រភេទអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោន ការរើសអើងការងារ ការរើសអើងការអប់រំ និងឧក្រិដ្ឋកម្មស្អប់ខ្ពើមជាដើម។ មានការតវ៉ាជាច្រើននៅក្នុងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល ប្រឆាំងនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា។

របាយការណ៍ CAIR បានកត់សម្គាល់ពីការបង្រ្កាបដោយនគរបាល និងអាជ្ញាធរសាកលវិទ្យាល័យ លើការតវ៉ាដែលគាំទ្រប៉ាឡេស្ទីន និងការបោះជំរំតវ៉ានៅតាមបរិវេណសាលានានាទូទាំងប្រទេស៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm