រដ្ឋមន្ត្រីការបរទេសស៊ីរី អំពាវនាវឲ្យ UN ដោះស្រាយ«ការរំលោភបំពានរបស់អ៊ីស្រាអែល»នៅតំបន់ Golan Heights

2024/07/30 10:28:12 pm        42

រដ្ឋមន្ត្រីក្រសួងការបរទេស និងជនបរទេសស៊ីរី លោក Faisal Mekdad កាលពីថ្ងៃចន្ទ បានអំពាវនាវ ឲ្យ អង្គការសហប្រជាជាតិ ស៊ើបអង្កេត និងដោះស្រាយនូវអ្វី ដែលលោកបានពណ៌នាថា ជាការរំលោភបំពាន និងការវាយប្រហារម្តងហើយម្តងទៀត ដោយកងកម្លាំងអ៊ីស្រាអែល នៅលើទឹកដីស៊ីរី។

នៅក្នុងជំនួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាពដែលកំពុងបំពេញទស្សនកិច្ចលោក Jean-Pierre Lacroix  លោក Mekdad បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ដែលកំពុងបន្តរបស់ស៊ីរីជាមួយ និងការសម្របសម្រួលដល់កងកម្លាំងសង្កេតការណ៍កិច្ចការ សង្គ្រោះរបស់អង្គការសហប្រជាជាតិ (UNDOF) នៅតំបន់ Golan Heights ដែលអ៊ីស្រាអែគ្រប់គ្រង។ នេះបើយោងតាមព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី។

លោក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃអំណាចរបស់ UNDOF ក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាតម្រូវការសម្រាប់អន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដើម្បី «បញ្ឈប់សកម្មភាពនៃការកាន់កាប់របស់អ៊ីស្រាអែលប្រឆាំងនឹងអ្នកស្រុកនៃតំបន់ខ្ពង់រាប Golan Heights។ 

លោក Mekdad បានអះអាងជាថ្មីអំពីសិទ្ធិស្របច្បាប់របស់ប្រទេសស៊ីរី ក្នុងការទាមទារយកតំបន់ខ្ពង់រាប Golan Heights ដែលអ៊ីស្រាអែលកាន់កាប់នោះ មកវិញ។

សម្រាប់ផ្នែករបស់ខ្លួន លោក Lacroix បានទទួលស្គាល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលស៊ីរី ដោយគូសបញ្ជាក់ពីតួនាទីនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ និងបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm