រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្កោលទោសទំនាក់ទំនងរុស្ស៊ី និងកូរ៉េខាងជើង ក្រោយទស្សនកិច្ចនៅតំបន់គ្មានយោធា

2024/07/30 10:35:30 pm        38

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅថ្ងៃអង្គារ (ទី៣០ ខែកក្កដា) នេះ បាននិយាយថា កតិកាសញ្ញាសន្តិសុខដែលចុះហត្ថលេខាដោយរុស្ស៊ី និងកូរ៉េខាងជើង កំពុងធ្វើឲ្យតំបន់អស្ថិរភាព ដោយលោកស្រីបានបន្ថែមថា កូរ៉េខាងជើងកំពុងផ្តល់អាវុធដល់រុស្ស៊ី ដែលនេះជា «ការរំលោភយ៉ាងជាក់ស្ដែង» លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការលើកឡើងបែបនេះរបស់លោកស្រី Wong បានកើតមានឡើងអំឡុងពេលលោកស្រីនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុង Paju បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់គ្មានយោធា (DMZ) នៅក្បែរនោះ ពោលគឺជាទីតាំងបំបែកប្រទេសកូរ៉េទាំង២ ដែលតាមលក្ខណៈបច្ចេកទេស នៅតែមានសង្គ្រាមជាមួយគ្នា។

ដោយសំដៅលើកិច្ចព្រមព្រៀងសន្តិសុខដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កាលពីខែមិថុនា លោកស្រី Wong បាននិយាយថា៖ «យើងឃើញហើយថា សកម្មភាពរបស់រស្ស៊ីមិនអំណោយផលដល់សន្តិភាពទាល់តែសោះ ប៉ុន្តែមានការកើនឡើងលំដាប់»។

គួរបញ្ជាក់ថា នៅក្រោមកតិកាសញ្ញានោះ កូរ៉េខាងជើង និងរុស្ស៊ី បានយល់ព្រមផ្តល់ជំនួយយោធាឲ្យគ្នាទៅវិញទៅមកភ្លាមៗ ប្រសិនបើប្រទេសទាំង២ ប្រឈមនឹងការលុកលុយប្រដាប់អាវុធ។

ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ព្រួយបារម្ភផងដែរ ចំពោះកិច្ចសហប្រតិបត្តិការយោធាកាន់តែមានភាពស៊ីជម្រៅ រវាងរុស្ស៊ី និងកូរ៉េខាងជើង ហើយបានចោទប្រកាន់ប្រទេសទាំង២ថា បានបំពានច្បាប់អន្តរជាតិ ដោយការជួញដូរអាវុធឲ្យរុស្ស៊ីយកទៅប្រើប្រាស់ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ តែទីក្រុងព្យុងយ៉ាង និងក្រុងមូស្គូ បានបដិសេធមិនបានធ្វើប្រតិបត្តិការអាវុធនោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm