អូ​ម៉​ង់​យកឈ្នះ​ជប៉ុន​គួរឲ្យ​ភ្ញាក់ផ្អើល​នៅ​វគ្គ​ជំ​រុះ World Cup តំបន់​អាស៊ី​ ខណៈ​វៀតណាម​នាំ​មុខតែ​ចុង​ក្រោយ​ចាញ់​

2021/09/03 12:25:19 pm        123

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​អូ​ម៉​ង់បានធ្វើ​រឿង​គួរឱ្យភ្ញាក់ផ្អើល​មួយ តាមរយៈ​ជ័យ​ជំនះ ១-០ នៅលើ​ទឹកដី​ជប៉ុន​ក្នុងការ​ប្រកួត​ជំ​រុះ World Cup ២០២២ នៅ​តំបន់​អាស៊ី​។

​​ក្រុម​ជប៉ុន​ចាប់ផ្តើម​ដោយមាន​ឱកាស​មុន​តែ​ការ​ស៊ុត​របស់ Junya Ito នៅ​នាទី​ទី២៨ មិនបាន​សំរេច មុនពេល​ដែល​អូ​ម៉​ង់​មានឱកាស​បាល់​ពិន័យ ១១ម៉ែត្រ ១ តែ VAR លុបចោល​ការសំរេចចិត្ត​របស់​អាជ្ញាកណ្តាល​ដំបូង​។ ​​នៅ​វគ្គ​ទី២ នេះ​ជប៉ុន​នៅតែមាន​ឱកាស​ច្រើន​ទៅលើ​ក្រុម​ភ្ញៀវ​តែ​ជាថ្មីទៀត​ការប៉ុនប៉ង​របស់ Yuya Osako ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី​។ ​​ហៀបនឹង​ចប់​ការប្រកួត​ទៅហើយ ​អូ​ម៉​ង់​បែ​ជា​រក​គ្រាប់​បាល់​ជ័យជំនះ​បាន​ទៅវិញ​នៅ​នាទី​ទី៨៨ ដោយ Issam Al Sabhi​។ ​​នេះ​ជាការ​ចាប់ផ្តើម​ដ៏​អាក្រក់​មួយ​សំរាប់​ជប៉ុន​នៅក្នុង​វគ្គ​ជំ​រុះ​ជុំ​ទី៣ ក្នុង​តំបន់​អាស៊ី​នេះ ​ដែល​ជប៉ុន​ស្ថិតក្នុង​ពូ​ល B ជាមួយនឹង​អូ​ម៉​ង់ អូស្ត្រាលី ចិន វៀតណាម និង​អារ៉ាប៊ីសាអ៊ូឌីត​។

​​ងាក​មក​ទស្សនា​ការប្រកួត​មួយទៀត​នេះ​ ក្រុម​ជំរើសជាតិ​វៀតណាម​បង្ហាញខ្លួន​លើកដំបូង​ក្នុង​វគ្គ​ជំ​រុះ​ជុំ​ទី​៣ នេះ​ដោយ​ធ្វើដំណើរ​ទៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​។ ​​ក្រុម​ចំនូល​ថ្មី​នៅ​វគ្គ​នេះ​វៀត​ណាម​មានឱកាស​នាំមុខ​មុន​តាំងពីដើម​វគ្គ​ទី១ ដោយ Nguyen Quang Hai នៅ​នាទី​ទី៣ តែ​វៀតណាម​ក៏​បាត់បង់​កីឡាករ​ម្នា​ក់នៅ​វគ្គ​ទី​២ ដោយ​កាត​លឿង​ទី​២ លើ Do Duy Manh ខណៈ​អារ៉ាប៊ីសាអ៊ូឌីត​ស៊ុត​បាល់ ១១​ម៉ែត្រ​បាន​សំរេច​ដោយ Salem Al Dawsari​។ ​​គ្នា​ច្រើនជាង ក្រោយមក​ក្រុម​ម្ចាស់ផ្ទះ​រក​បាន ២​គ្រាប់​ជ័យជំនះ​របស់ខ្លួន​ដោយ Yasser Al Shahrani និង​បាល់ ១១​ម៉ែត្រ​មួយ​គ្រា​ប់​ទៀត​ដោយ Saleh Al Shehri​។

​​ចំណែកឯ​អូស្ត្រាលី​បាន​បើក​ទំព័រ​ជុំ​ទី៣ របស់ខ្លួន​ដោយ​យកឈ្នះ​ចិន ៣-០ តាមរយៈ​ ៣​គ្រាប់​ដោយ​កីឡាករ​បីនាក់​រួមមាន Awer Mabil, Martin Boyle និង Mitchell Duke​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ​អូស្ត្រាលី​ឡើងឈរ​លេខ ១ ក្នុង​ពូ​ល B នេះ​ខណៈ​ប្រកួត​បន្ទាប់​អូស្ត្រាលី​ត្រូវ​ទៅផ្ទះ​វៀតណាម, អារ៉ាប៊ីសាអ៊ូឌីត​ទៅ​ទឹកដី​អូ​ម៉​ង់៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm