អ្នកសមគំនិតកងទ័ពអ៊ុយក្រែន ២៥នាក់ ត្រូវបានឃាត់ខ្លួននៅតំបន់ Kherson និង Zaporozhye

2024/07/31 12:46:52 am        184


សេវាព័ត៌មានរបស់កងឆ្មាំជាតិរុស្ស៊ី Rosgvardiya បានប្រាប់សារព័ត៌មានTASSថា កងកម្លាំងពិសេសនៃសេវាឆ្មាំសហព័ន្ធរុស្ស៊ី បានឃាត់ខ្លួនជនសង្ស័យចំនួន ២៥នាក់ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងតំបន់ Zaporozhye និង Kherson តាមព័ត៌មានដែលផ្តល់ដោយសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)។ 

របាយការណ៍ បាននិយាយថា កងកម្លាំងពិសេសនៃកងឆ្មាំជាតិរុស្ស៊ី Rosgvardiya បានធ្វើប្រតិបត្តិការពិសេស នៅក្នុងកន្លែងតាំងទីលំនៅជាច្រើននៃតំបន់ Kherson និង Zaporozhye ដោយផ្អែកលើព័ត៌មានដែលទទួលបានពីមន្រ្តីយោធាប្រឆាំងចារកម្ម។ អ្នកស្រុកចំនួន ២៥នាក់ ដែលសង្ស័យថា មានការពាក់ព័ន្ធជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានឃាត់ខ្លួន ហើយប្រគល់ទៅឲ្យក្រសួងមហាផ្ទៃ និងFSB។

ភ្នាក់ងារនេះ បានកត់សម្គាល់ថា ពួកគេ ៤នាក់ បានចូលរួមក្នុងចារកម្ម ដោយប្រមូលព័ត៌មានអំពីសកម្មភាពរបស់អង្គភាពកងកម្លាំងប្រដាប់អាវុធរុស្ស៊ីកងទ័ពឆ្មាំជាតិក៏ដូចជាក្រសួងមហាផ្ទៃ បញ្ជូនវាទៅឲ្យ អ្នកគ្រប់គ្រងរបស់ពួកគេ។ ទីភ្នាក់ងារនេះ បាននិយាយថា៖«មនុស្ស ៨នាក់ ក្នុងចំណោមពួកគេ ត្រូវបានគេសង្ស័យថា ក្បត់រដ្ឋ។ អ្នកស្រុកមួយចំនួន បានចូលរួមការអំពាវនាវជាសាធារណៈសម្រាប់សកម្មភាពភេរវកម្មនៅលើអ៊ីនធឺណិត។ អ្នកផ្សេងទៀតជាសមាជិករបស់អង្គការដែលគេហាមឃាត់ និងផ្តល់ហិរញ្ញប្បទាន ដល់ពួកគេ»។

លើសពីនេះទៅទៀត ទាហាន និងសមាជិករបស់កងឆ្មាំជាតិរុស្ស៊ី Rosgvardiya បានរឹបអូសអាវុធ គ្រាប់បែកដៃ កាមេរ៉ា និងម៉ាស៊ីនថតអេឡិចត្រូនិច ដែលមានព័ត៌មានអំពីតំបន់ដែលយោធារុស្ស៊ី និងកងកម្លាំងសន្តិសុខផ្សេងទៀតឈរជើង។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm