មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារមាន​លក្ខណៈ​ស្ដង់ដារ​អាច​ប្រកួត​កីឡា​ជាង ១០​ប្រភេទនៅ​ស៊ី​ហ្គេម​-២០២៣

2021/09/03 07:35:33 pm        29

ស៊ីហ្គេម៖ ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារត្រូវបាន​វាយតម្លៃ​មាន​លក្ខណៈ​ស្ដង់ដារ ​អាច​រៀប​ចំការ​ប្រកួត​កីឡា​ក្នុង​សាល​បាន​ជាង ១០​ប្រភេទក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោយ​ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យកាលពី​ថ្ងៃ​ពុធ​កន្លងទៅ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ​នេះមានការ​ចូលរួម​ពី​គណៈកម្មការ​ជំនាញ CAMSOC ដូចជា​គណៈកម្មការ​ទីលាន គណៈកម្មការ​បទ​ប្បញ្ញត្តិ និង​សហព័ន្ធ​កីឡា​ជាតិ​ជាដើម ដើម្បី​រៀបចំ​ទីលានកីឡា​ក្នុង​សាលឲ្យ​ចេញ​ជា​ផែនការ​ច្បាស់លាស់ សម្រាប់​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ តាម​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន ដែល​បាន​ណែនាំ និង​ជំរុញ​ឲ្យ​គ្រប់​គណៈ​កម្មការ​ជំនាញ ត្រូវ​រៀបចំ​សកម្មភាព​ការងារ​ទាំងអស់​ឲ្យ​បាន​រួចរាល់​នៅក្នុង​ឆមាស​ទី​២ ស្របតាម​អនុសាសន៍​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC។​

បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​រួចរាល់ គណៈកម្មការ​ជំនាញ CAMSOC បាន​វាយតម្លៃ​ជារួម​ថា មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ មាន​លក្ខណៈ​ស្ដង់ដារ​បច្ចេកទេស​ខ្ពស់​ល្អ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង និង​ក្រៅ​ធំ​ទូលាយ ដែល​សមស្រប​ក្នុង​ការរៀបចំ​ការប្រកួត​ប្រភេទ​កីឡា​ក្នុង​សាល ​យ៉ាងហោច​បាន​ជាង ១០​ប្រភេទពិសេស​កីឡា​ប្រយុទ្ធ ដោយ​គ្រាន់តែ​រៀបចំ​តុបតែង និង​បំពាក់​សម្ភារៈ​ប្រកួត​ទៅតាម​ប្រភេទ​កីឡា​នីមួយៗ ហើយ​ទីតាំង​នេះក៏មាន​លក្ខណៈ​ស្ដង់ដារ​ស័ក្តិសម​ នឹង​កិត្តិយស​របស់​ម្ចាស់ផ្ទះ​ផងដែរ។

​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ គឺជា​ទីតាំង​មួយនៃ​រាជធានី​ភ្នំពេញដែល​ត្រូវបាន CAMSOC សម្រេច​ជាបឋម​ក្នុងការ​ជ្រើសរើស​ជា​កន្លែង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ក្នុងចំណោម​ទីតាំងនៃ​ទីលាន​ប្រកួត​ធំៗ​ចំនួន ៥ ដែល​បានកំណត់​កាលពី​ថ្មីៗ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ដ​កែប។ ប៉ុន្ដែ​រាជធានី​ភ្នំពេញគឺជា​កន្លែង​ប្រមូលផ្ដុំ​ប្រកួត​កីឡា​ជាច្រើន ពិសេស​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm