ប្រាក់រៀលបានរក្សាស្ថិរភាពល្អប្រសើរ តែមិនទាន់កាត់បន្ថយកម្រិតដុល្លារូបនីយកម្មបាននៅឡើយ

2024/07/31 02:27:50 am        117

ភ្នំពេញ ៖ ប្រាក់រៀលបានរក្សាស្ថិរភាពល្អប្រសើរ នៅក្នុងរយៈពេលប្រមាណ ២ ទសវត្សរ៍ចុងក្រោយនេះ តែបានត្រឹមជួយទប់ស្កាត់ដុល្លា-រូបនីយកម្មមិនឱ្យកើនឡើងប៉ុណ្ណោះ ដោយមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មនៅកម្ពុជាបាននៅឡើយ។

​ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ”នៅខេត្តព្រៃវែង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះថា ជុំវិញប្រាក់ដុល្លារនេះ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ កម្ពុជាបានបោះឆ្នោតសកលជាលើកដំបូង ក្រោមការរៀបចំរបស់ អ៊ុនតាក់ ដែលនាពេលនោះ អ៊ុនតាក់បានចំណាយក្នុងប្រតិបត្តិការ របស់ខ្លួន ដោយផ្ទាល់ជាដុល្លារអាមេរិកយ៉ាងច្រើន។ គួបផ្សំនឹងការហូរចូលនៃជំនួបពាណិជ្ជកម្ម ការវិនិយោគ និងទេសចរបរទេស បាន នាំយកប្រាក់ដុល្លារអាមេរិក មកប្រើដោយផ្ទាល់បន្ថែមទៀត និងបានធ្វើឱ្យកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ រហូតដល់បច្ចុប្បន្ន។

ឯកឧត្តម បន្តថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា គឺជាទម្លាប់មួយដែលបានចាក់ឫសយ៉ាងជ្រៅ ចាប់តាំងពីការ មកដល់របស់អ៊ុនតាក់ ដែលបាននាំមកនូវថវិកានៃគម្រោងចំនួន ១.៧ ពាន់លានដុល្លារអាមេរិក មកកម្ពុជា ក្នុងអំឡុងទស្សវត្សរ៍ ៩០ ខណៈពេលដែលជំនឿចិត្តលើប្រាក់រៀល របស់ប្រជាជនកម្ពុជាមានភាពទន់ខ្សោយ ។ ទោះបីយ៉ាងណា នៅក្នុងរយៈពេល ២ ទសវត្សរ៍ ចុងក្រោយនេះ ប្រាក់រៀលរក្សាស្ថិរភាព ចន្លោះប្រមាណ ៤ ០៥០ រៀល ក្នុងមួយដុល្លារ ដោយបានត្រឹមតែទប់ស្កាត់ដុល្លារូបនីយកម្ម មិនឱ្យកើនឡើងតទៅទៀត ប៉ុន្តែមិនទាន់អាចបន្ថយកម្រិត ដុល្លារូបនីយកម្មនៅឡើយទេ។ 

ឯកឧត្តម យឹម លាភ លើកឡើងបន្ថែមថា ជុំវិញបញ្ហាខាងលើនេះ វាគឺជាមេរៀនប្រវត្តិសាស្រ្ត ដែលបានបង្ហាញថា ការបាត់បង់ ទំនុកចិត្តលើប្រាក់រៀល កើតឡើងក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ដែលទាមទារនូវពេលវេលា និងការ ចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន ឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ជាក់ស្តែងជុំវិញការងារលើកកម្ពស់ ប្រាក់រៀលវិញ, ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើម ទសវត្សរ៍ឆ្នាំ ២០០០ មក ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកដល់បច្ចុប្បន្នឃើញថា ប្រាក់រៀលបានកំពុងរក្សាស្ថិរភាពល្អប្រសើរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm