រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពីកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទ

2024/07/31 03:09:29 am        263

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៩៧នាក់, នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងវិជ្ជមាន អំពីការខិតខំ ស្មារតីសាមគ្គី របស់បុគ្គលិកសុខាភិបាល តាំងពីមណ្ឌលសុខភាព រហូតមន្ទីរពេទ្យបង្អែក។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងថា ទោះបីជារួម យើងរីករាយនឹងអ្វីដែលយើងសម្រេចបានដ៏ច្រើនលើសលប់ បម្រើសេវាជូនប្រជាពលរដ្ឋ យើងនៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក៏យើងជាអ្នកដឹកនាំកាន់តែត្រូវសួរសំនួរថា «តើនៅមានអ្វី ដែលយើងមិនបានដឹង? តើនៅមានអ្វីដែលយើងត្រូវស្វែងរកអោយឃើញ ដែលជាចំណុចខ្វះខាត ត្រូវបំពេញ?»។ ឈរលើមូលដ្ឋាននេះ យើងកាន់តែត្រូវរក និងស្រលាញ់រាប់អានអ្នកដែលចង់ផ្តល់ពត៌មានត្រលប់ (feedbacks) ដ៏ពិតប្រាកដដល់យើង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រំលឹកបន្ថែមថា «Feedback is a gift»។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកឧទាហរណ៍ដែលអាចជាចំណុចអវិជ្ជមាននៅតាមមណ្ឌលសុខភាពមួយចំនួនដើម្បីយកមកពិភាក្សា និងផ្តល់ឱកាសជូនសិក្ខាកាមដែលជាប្រធានមណ្ឌលសុខភាពតាមបណ្តារាជធានី-ខេត្ត ឡើងមានយោបល់ និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីអភិវឌ្ឍមណ្ឌលសុខភាពខ្លួនឲ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាព និងសមធម៌ និងមិនមានភាពខុសប្រក្រតីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យក៏បានបង្ហាញនូវការគាំទ្រ និងជំរុញឱ្យថ្នាក់ដឹកនាំពីថ្នាក់ជាតិ មន្ទីរសុខាភិបាលខេត្ត-ក្រុង ស្រុកប្រតិបត្តិ បន្តពង្រឹងរក្សាការរៀបចំមណ្ឌលសុខភាពឱ្យកាន់តែប្រសើរថែមទៀត។

បន្ថែមពីលើនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានផ្តល់សារគន្លឹះប្រាំចំណុច ក្នុងភាពជាអ្នកដឹកនាំ និងរបៀបលើកកម្ពស់ការទំនាក់ទំនងឱ្យមានប្រសិទ្ធិភាព និងឥទ្ធិពលទាំងបួនចំនុចផងដែរ សម្រាប់ផ្តល់ភាពអព្យាក្រឹត និងការចង្អុលបង្ហាញទិសដៅដ៏ត្រឹមត្រូវទៅដល់មន្រ្តីសុខាភិបាលទាំងអស់ ដើម្បីជំរុញការដឹកនាំការងារក្នុងវិស័យសុខាភិបាលឱ្យទទួលបានជោគជ័យប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕

 អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        46
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm