កាណាឌីយ៉ា គ្រុប ទទួលស្វាគមន៍គណៈប្រតិភូនៃតំបន់រដ្ឋបាលពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង

2024/07/31 04:17:48 am        131

ភ្នំពេញ៖ ក្រុមហ៊ុន កាណាឌីយ៉ាគ្រុប ដែលជាក្រុមហ៊ុនសាជីវកម្មធំជាងគេមួយរបស់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានស្វាគមន៍ដោយមោទនភាពចំពោះ លោក John KC Lee នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងលោកបណ្ឌិត Peter KN Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) រួមជាមួយនឹង គណៈប្រតិភូជាច្រើនរូបផ្សេងទៀត។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានសម្តែងនូវកិត្តិយសយ៉ាងជ្រាលជ្រៅក្នុងការទទួលភ្ញៀវកិត្តិយសដោយបានទទួលស្គាល់ថា ដំណើរទស្សនកិច្ចនេះ គឺជាការគាំទ្រយ៉ាងសំខាន់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងចិន និងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ភាពស្មោះត្រង់ ការច្នៃប្រឌិត និងគុណភាព។

លោកប្រធាន Pung បានលើកឡើងពីបរិយាកាសវិនិយោគដ៏អំណោយផលរបស់កម្ពុជា ដោយកត់សម្គាល់ពីអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ របស់ប្រទេសក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដែលជំរុញដោយវិស័យទេសចរណ៍ វាយនភ័ណ្ឌ សំណង់ និងកសិកម្ម។ លោកក៏បានលើកឡើងពីបរិយាកាសនយោបាយស្ថិរភាពរបស់កម្ពុជា សេដ្ឋកិច្ចបើកចំហ និងអវត្តមាននៃការគ្រប់គ្រងការប្តូរប្រាក់បរទេស ដែលជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។

ជាមួយនឹងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឈានដល់ ២៦.០៩ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ និងការកើនឡើងពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ជាមួយប្រទេសចិន លោកបានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយហុងកុង។ លោកបានគូសបញ្ជាក់ពីសក្ដានុពលសម្រាប់ហុងកុងក្នុងការក្លាយជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងហុងកុង និងអាស៊ាន។

លោកប្រធាន ក៏បានសរសើរពីឋានៈរបស់ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក ហើយបានសរសើរការដឹកនាំរបស់លោក John KC Lee។ លោកបានបង្ហាញការជឿជាក់លើជោគជ័យជាបន្តរបស់ហុងកុងក្រោមការណែនាំរបស់លោក Lee ផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត Peter KN Lam បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញពីសក្តានុពលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងហុងកុង និងកម្ពុជា។ លោកបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ Canadia Group ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ រវាងកម្ពុជា និងចិន និងបានទទួលស្គាល់តួនាទីរបស់ Canadia Group ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងតំបន់។ លោកបានបង្ហាញសុទិដ្ឋិនិយមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើមដូចជា "ខ្សែក្រវាត់ និងផ្លូវ" និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង។

ក្នុងសុន្ទរកថានោះ លោក Lee បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ចំពោះការបដិសណ្ឋារកិច្ច និងការពិភាក្សាដ៏ស៊ីជម្រៅរបស់លោក ដោយបានកត់សម្គាល់ថា ដំណើរទស្សនៈកិច្ចបានចាក់គ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅជំរុញកំណើន និងវិបុលភាពសម្រាប់តំបន់ទាំងពីរ។

ប្រធានបទសំខាន់នៃការពិភាក្សាក្នុងអំឡុងពេលទស្សនកិច្ចនេះ គឺគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់ក្រុមហ៊ុនកាណាឌីយ៉ាគ្រុបកំពុងអភិវឌ្ឍ។ គម្រោងដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវបានគេរំពឹងថា នឹងបម្រើជាកាតាលីករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកំណើនរវាងប្រទេសកម្ពុជា និងប្រជាជាតិដទៃទៀត។ ភាគីទាំងពីរបានទទួលស្គាល់សក្តានុពលរបស់ TIA ក្នុងការពង្រឹងការតភ្ជាប់ បង្កើនទេសចរណ៍ ទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm