ការប្រកួតកីឡាទ្រីអាត្លុង នឹងធ្វើនៅថ្ងៃពុធនេះ ខណៈគុណភាពទឹកទន្លេសែន ប្រសើរឡើង

2024/07/31 05:06:08 pm        69

អ្នករៀបចំបានសម្រេចថាការប្រកួតកីឡាអូឡាំពិកវិញ្ញាសារទ្រីអាត្លុងផ្នែកបុរស និងនារី នឹងដំណើរការនៅថ្ងៃពុធ (៣១ កក្កដា) នេះបន្ទាប់ពីការធ្វើតេស្តទឹកទន្លេសែន (Seine) ចុងក្រោយបង្អស់បានបង្ហាញពីកម្រិតទាបនៃបាក់តេរី ដោយបញ្ចប់ភាពមិនប្រាកដប្រជាលើថាតើកីឡាហែលទឹកកណ្តាលទីក្រុងប៉ារីសនេះអាចដំណើរការបានដែរឬទេ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។

ការសម្រេចនេះជាភាពធូរចិត្តសម្រាប់អត្តពលិកដែលរំពឹងថានឹងប្រកួត និងសម្រាប់អាជ្ញាធរក្រុងប៉ារីសដែលបានសន្យានឹងអ្នកស្រុកថាធ្វើឱ្យទន្លេសែនជាទន្លេដែលអាចហែលបាន និងជាកេរដំណែលយូរអង្វែងនៃហ្គេម ដោយកីឡាទ្រីអាត្លុងនេះជាការធ្វើតេស្តបង្ហាញជាសាធារណៈ។

អាជ្ញាធរអូឡាំពិកប៉ារីស ២០២៤ និងកីឡាទ្រីអាត្លុងពិភពលោក (World Triathlon) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លទ្ធផលនៃការវិភាគទឹកចុងក្រោយបំផុតដែលទទួលបាននៅម៉ោង ៣:២០ព្រឹកព្រលឹម ត្រូវបានវាយតម្លៃថាអនុលោមតាមការកំណត់របស់កីឡាទ្រីអាត្លុងពិភពលោក ដែលអនុញ្ញាតឱ្យការប្រកួតកីឡាទ្រីអាត្លុង អាចប្រព្រឹត្តិទៅបាន»។

អត្តពលិកនារីចំនួន ៥៥នាក់ដែលតំណាងឱ្យ ៣៤ប្រទេសនឹងចាប់ផ្តើមការប្រកួតនៅម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក) ចំណែកព្រឹត្តិការណ៍បុរសនឹងប្រព្រឹត្តទៅនៅម៉ោង ១០:៤៥ព្រឹក ភ្លាមៗបន្ទាប់ពីការប្រកួតផ្នែកនារី។ ទីក្រុងប៉ារីស បានចំណាយថវិការដ្ឋចំនួន ១,៤ពាន់លានអឺរ៉ូ (១,៥២ពាន់លានដុល្លារ) លើហេដ្ឋារចនាសម្ព័ន្ធទឹកសំណល់ ដើម្បីទប់ទឹកស្អុយ និងកាត់បន្ថយការហូរចូលទៅក្នុងទន្លេ ហើយអភិបាលក្រុងប៉ារីស លោកស្រី អានី ហ៊ីដាល់ហ្គោ (Anne Hidalgo) បានចុះមុជទឹកនៅទន្លេនេះកាលពីដើមខែនេះ ក្នុងគោលបំណងបញ្ជាក់ថាទឹកទន្លេសែននឹងមិនធ្វើឱ្យពួកគេឈឺនោះទេ៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        7
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm