១៥ ឆ្នាំនៃការចុះក្នុងបញ្ជីយូណេស្កូ បណ្ណសារនៅសារមន្ទីរទួលស្លែងកំពុងដើរតួនាទីយ៉ាងសំខាន់​លើឆាកអន្តរជាតិ

2024/07/31 05:07:51 pm        584

បណ្ណសារនៅមន្ទីរស-២១ ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការ​យូណេស្កូនៅ​ឆ្នាំ២០០៩​។ បើគិតមកទល់នឹងពេលនេះ មានរយៈពេល ១៥ ឆ្នាំហើយ ដែលបណ្ណសារ​នៅ​សារមន្ទីរ​ឧក្រិដ្ឋ​កម្មប្រល័យពូជសាសន៍ទួលស្លែងបានចុះក្នុងបញ្ជីរបស់យូណេស្កូ។ បណ្ណសារនេះកំពុងដើរ​តួនាទី​យ៉ាងសំខាន់​លើឆាកអន្តរជាតិ។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយ BTV លោក សុង ភក្ត្រា ប្រធានផ្នែកបណ្ណសារដ្ឋាន នៃ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ទួលស្លែងបានឱ្យដឹងថា ការដាក់បញ្ចូលបណ្ណសារ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ទួលស្លែងទៅក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូ ក្រៅពី​ដើម្បី​ឱ្យ​សហគមន៍អន្តរជាតិរួមចំណែកអភិរក្សនោះ, ការដាក់​បញ្ចូល​នេះ​ក៏ដើម្បី​ចង់​បង្ហាញ​ឱ្យ​ពិភពលោក​ដឹងថា បណ្ណសារនៅសារមន្ទីរទួលស្លែងត្រូវបាន​រដ្ឋាភិបាលកម្ពុជាយកចិត្ត​ទុកដាក់​ថែ​រក្សា​ជា​ខ្លាំង និងចង់បង្ហាញឱ្យពិភពលោកបានដឹងថា ព្រឹត្តិការណ៍នៅស-២១ គឺពិតជា​កើត​មាន​នៅកម្ពុជាប្រាកដមែន។

លោកបន្ថែមថា ក្រោយពីបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូរួចមក សហគមន៍​អន្តរជាតិ​មានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះបណ្ណសារទាំងនោះ ដោយបាន​ផ្ដល់​បន្ថែម​លើ​ការងារបច្ចេកទេសផ្សេងៗ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។

បណ្ណសារ គឺជាសំណល់នៅមន្ទីរស-២១ ដែលគេស្គាល់ជាទូទៅថា គុកទួល​ស្លែង​ក្នុង​នោះ​មាន​ដូចជា រូបថត, ចម្លើយសារភាព និងសំណល់ឯកសារនានាជាដើម។ បណ្ណសារនៅទួលស្លែង ត្រូវ​បាន​ចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៩៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        17
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        128
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm