ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ប្រកាសពីការផ្ទុះឡើងនៃជំងឺស្វិតដៃជើង

2024/07/31 06:04:08 pm        92

អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីប បានប្រកាសកាលពីថ្ងៃចន្ទ (២៩ កក្កដា) ថា ជំងឺស្វិតដៃជើងបានផ្ទុះឡើងពាសពេញតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ដោយបន្ទោសប្រតិបត្តិការយោធាអ៊ីស្រាអែលចំពោះការខូចខាតដល់ប្រព័ន្ធអនាម័យ និងប្រព័ន្ធវេជ្ជសាស្រ្ដ ដែលបានធ្វើឱ្យមានការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ។

ក្រសួងសុខាភិបាលបាននិយាយថា ប៉ុន្មានឆ្នាំបន្ទាប់ពីជំងឺស្វិតដៃជើងត្រូវបានលុបបំបាត់នៅប៉ាឡេស្ទីន មេរោគនេះត្រូវបានរកឃើញម្តងទៀតនៅក្នុងទឹកសំណល់នៅទីក្រុង ខាន់យូនីស (Khan Younis) ភាគខាងត្បូងហ្កាហ្សា និងផ្នែកកណ្តាលនៃតំបន់នេះ ដែលបង្កការគំរាមកំហែងដល់សុខភាពដល់អ្នករស់នៅក្នុងតំបន់ហ្កាហ្សា និងប្រទេសជិតខាង។

អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះបានរាយការណ៍ថាអ្នកស្រាវជ្រាវរបស់ខ្លួនបានរកឃើញមេរោគជំងឺស្វិតដៃជើង នៅក្នុងសំណាកទឹកស្អុយចំនួន៦ទីតាំង ដែលប្រមូលបាននៅក្រុង ខាន់យូនីស និងកន្លែងផ្សេងទៀតនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនេះ។

អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា ខ្លួននឹងធ្វើការជាមួយមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) អង្គការសុខភាពពិភពលោក (WHO) និងក្រុមដទៃទៀត ដើម្បីដោះស្រាយជាមួយនឹងជំងឺគ្រុនស្វិតដៃជើង ខណៈនិយាយថា ការចាត់វិធានការដើម្បីបញ្ចប់ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅហ្កាហ្សា មានសារៈសំខាន់ខ្លាំងជាងបញ្ហាណាៗទាំងអស់ និងដោះស្រាយឫសគល់នៃកង្វះការផ្គត់ផ្គង់ទឹក និងអនាម័យ និងការចោលកាកសំណល់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        91
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        128
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm