ខ្សែ​ការពារ Man City, Benjamin Mendy ត្រូវ​បន្ត​ការ​ឃុំ​ខ្លួន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​

2021/09/03 08:36:43 pm        124

​បាល់ទាត់៖ ​ខ្សែការពារ Benjamin Mendy របស់​ក្រុម​មេឃ​ខៀវ Manchester City នឹង​នៅតែ​ស្ថិត​ក្នុងការ​ឃុំឃាំង​នៅឡើយ ​ក្រោម​ការ​បាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ បន្ទាប់ពី​ពាក្យសុំ​នៅក្រៅ​ឃុំ​ត្រូវបាន​បដិសេធ​។​

​​ខ្សែការពារ​វ័យ ២៧ឆ្នាំ​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ចំនួន ៤ករណី​ពីបទ​រំលោភ​សេពសន្ថវៈ និង ១ករណី​រំលោភបំពាន​ផ្លូវភេទ​នៅផ្ទះ​របស់គេ​នៅ Cheshire​។ ​​Mendy ត្រូវបាន​ឃុំខ្លួន​នៅឯ HMP Altcourse ក្នុង​ទីក្រុង Liverpool បន្ទាប់ពី​ត្រូវបាន​បដិសេធ​នៅក្រៅ​ឃុំ​នៅ​តុលាការ Chester Magistrates កាលពី​ថ្ងៃ​សុក្រ​។ ​​ចៅក្រម Steven Everett បាន​បដិសេធ​ការស្នើសុំ​នៅក្រៅ​ឃុំ​ថ្មី​នៅ​តុលាការ Chester Crown មុននេះ​។​ ​ចៅក្រម​បានចេញ​សេចក្តីសម្រេច​របស់ខ្លួន ​នៅក្នុង​សវនាការ​មួយ​ដែល​ត្រូវបាន​បិទទ្វារ ដែល Mendy មិនបាន​ចូលរួម​ដែរ​។ ​​កីឡាករ​បាល់ទាត់​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ផ្សេងទៀត​ពី​ប្រើ​ហឹ​ង្សា​ទៅលើ​ស្ត្រី ៣នាក់​រួមទាំង​ម្នាក់​អាយុ​ក្រោម ១៨ឆ្នាំ​នៅផ្ទះ​របស់គាត់​នៅ Prestbury, Cheshire។​

​​ការរំលោភ​សេពសន្ថវៈ​ចំនួន ៣ ត្រូវបាន​ចោទប្រកាន់ថា​ បានកើត​ឡើង​នៅ​ខែតុលា ​ឆ្នាំ​២០២០ ហើយ​គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ លើ​ស្ត្រី​ម្នាក់​នៅ​ដើមខែ​មករា​ ឆ្នាំ ២០២១។​ ​​Mendy ក៏​ត្រូវបាន​ចោទប្រកាន់​ ពីបទ​ចាប់រំលោភ​ស្ត្រី​ម្នាក់ទៀត​នៅ​ខែសីហា​ ឆ្នាំ ២០២១ នេះ​ផងដែរ​។ ​​កីឡាករ​បាល់ទាត់​ដែល​ត្រូវបាន​ក្លឹប​ព្យួរការងារ ​រង់ចាំ​ការស៊ើបអង្កេត​រូបនេះនឹងត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ Chester Crown នៅ​ថ្ងៃទី១០ ខែកញ្ញា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm