នាយឧត្តមសេនីយ៍ ដាំ ដារីនី រំលេចពីការខិតខំប្រឹងប្រែងការពារជាតិរបស់យោធិន នៃកងពលតូចថ្មើរជើងលេខ៤២

2024/07/31 07:42:11 pm        112

នៅក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ សួរសុខទុក្ខយោធិននារី និងគ្រួសារ​កងទ័ពនៅកងពលតូចថ្មើរជើងលេខ៤២ ស្ថិតនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំ ទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានថ្លែងកោត​សរសើរ​ចំពោះ​ការខិតខំប្រឹងប្រែងរបស់ នាយទាហានពលទាហាន នៃកងពលតូចថ្មើរ​ជើង​លេខ​៤២ ក្នុងកិច្ចការពារសន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ជូនប្រជាពលរដ្ឋ និង​ជាតិ​មាតុភូមិនាពេលកន្លងមកជាពិសេសគឺបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែនតែម្តង។

លោកជំទាវរដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា សូមថ្លែង​អំណរគុណ​ព្រម​ទាំង​បាន​កោតសរសើរកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើង​នៅតាមបន្ទាត់​ព្រំដែន​ហើយ​បាន​ខិតខំ​បំពេញ​ភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងបានបន្តចូលរួមយ៉ាងសកម្ម​ក្នុងការ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋនៅក្នុងស្ថានភាពគ្រោះមហន្តរាយ នានា។

លោកជំទាវ បានលើកឡើងផងដែរថា ដើម្បីជាការតបស្នងសងគុណចំពោះ​នាយទាហាន​ពល​ទាហាន នៃកងពលតូចថ្មើរជើងលេខ៤២នាពេលកន្លងមក និងបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន​អតីត​នាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែ​ង​តែ​បាន​គិតគូ​ដល់​កងទ័ព គ្រួសារកងទ័ព តាមរយៈការចាត់តំណាងចុះសួរសុខទុក្ខ ចែកជូននូវ​គ្រឿង​ឧបភោគ​ អាវរងារ និង​អាវភ្លៀងជូនកងទ័ពតាមបណ្តាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទជាប្រចាំ។

នៅក្នុងពិធីសំណេះសំណាលដល់នាយទាហានពលទាហាននាឱកាសនោះដែរ លោកជំទាវដាំ ដារីនី ក៏បានអំពាវនាវដល់នាយទាហាន, នាយទាហានរង, ពលទាហាន​ក្នុង​នោះ​នៅ​បញ្ជា​ការដ្ឋាន​កងពលតូចថ្មើរជើងលេខ៤២សូមចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងព្រែកជីកហ្វូណន​តេជោដែលជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែនខណៈគម្រោងនេះនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខឆាប់​ៗ​នេះ ​ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បាននាំយកអំណោយ របស់​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧបត្ថម្ភជូនដល់ គ្រួសារ​ កងទ័ពដែលមានជីវភាពចខ្វះខាតចំនួន២០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ឃីដមួយ​កញ្ចប់ អង្ករ និងថវិការ មួយចំនួនផងដែរ។ បន្ទាប់ពីចុះសួរសុខទុក្ខ និងសំណេះ​សំណាល​ជាមួយ​នាយ​ទាហានពលទាហាននៃកងពលតូចថ្មើរជើងលេខ៤២ លោកំទាវរដ្ឋលេខាធិការក៏បាន អញ្ជើញ ចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយយោធិន​ដែល​កំពុង​ឈរ​ជើង​នូវ​តាម​បន្ទាត់​ព្រំដែន​ប្រាសាទ​តាមាន់ និង ប្រាសាទតាក្របីផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        131
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm