កម្ពុជាកំពុងលើកទឹកចិត្តដល់អ្នកធុរកិច្ចឱ្យស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

2024/07/31 08:34:39 pm        214

IDI បង្កើតកម្មវិធីផ្តល់ឱកាសដល់ធុរកិច្ច និងវិនិយោគិនទាំងក្នុង និងក្រៅស្រុក ដើម្បីចែក​រំលែក​នូវ​ឱកាស​វិនិយោគ ការផ្តល់ ចំណេះដឹង ការធ្វើធុរកិច្ចនិងពាណិជ្ជកម្ម សម្រាប់ការធ្វើអាជីវកម្ម ជា​ពិសេស​ការវិនិយោគនៅលើវិស័យកសិកម្មនៅកម្ពុជា។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC លើក​ឡើង​នៅក្នុ​ងកម្មវិធី IDI Investment Roadshow នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា IDI Investment Roadshow គឺជាកម្មវិធីមួយ ដែលរៀបចំ ឡើងដើម្បី​បង្ហាញ​ពីឱកាស​វិនិយោគ​នៅ​ក​ម្ពុជា និងការប្រមូលផ្តុំការវិនិយោគរួមគ្នា សម្រាប់វិនិយោគលើវិស័យផ្សេងៗគ្នា ជាក់ស្តែងនា ពេល​នេះ យើងបានកំពុងផ្តោតលើវិស័យកសិកម្ម ដើម្បីបង្កើត​ជាមូល​និធិ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និងការបង្ហាញឱកាសវិនិយោគ លើកាហ្វេ ម្ទេស ដែលដំណាំទាំងនេះ គឺជា​ដំណាំ​សក្តានុពល​មួយ​នៅក្នុងវិស័យកសិកម្ម រួមជាមួយការចែករំលែកនូវបទពិសោធន៍ ផ្សេងៗទៀត រវាង​អ្នក​ជំនាញបរទេស និងអ្នកជំនាញក្នុងស្រុក។

ជុំវិញវិស័យកសិកម្មនេះ, លោកបណ្ឌិត ក៏បានអំពាវនាវដល់ម្ចាស់កសិដ្ឋាន សហគ្រាស និង​កសិករ​ដែល​ស្ថិតនៅក្នុង វិស័យកសិកម្មនេះ សូមមានទំនុកចិត្តក្នុងការដំាដុះលើវិស័យកសិកម្ម, ព្រោះ​បច្ចុប្បន្នកម្ពុជាមានទីផ្សារកាន់តែធំ ហើយការចូលរួម ពីតួអង្គផ្សេង​ៗ​ក៏​មាន​ភាព​កាន់​តែប្រ​សើរ​ជា​​ងមុន ទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រនិងយក ចិត្ត​ទុកដាក់ខ្ពស់លើវិស័យនេះផងដែរ។ ដូច្នេះអ្នកដែលកំពុងធ្វើនៅក្នុងវិស័យកសិកម្ម ទាំង​អ្នក​ដាំ​ដុះ ​និងកែច្នៃ ត្រូវអនុវត្តន៍ឲ្យបានល្អ ស្របតាមតម្រូវការទីផ្សារ ដើម្បីជំរុញ​ការ​នាំ​ចេញ​ឲ្យបា​ន​កាន់​តែ​ច្រើ​ន។

សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនេះ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាន​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស មាន បរិមាណសរុបជាង ៦,១ លានតោន គិតជាទំហំ​ទឹក​ប្រាក់​ត្រូវ​ប្រមាណ​ជាង ២ ៨០០ លានដុល្លារអាមេរិក ដោយគាំទ្រកំណើន នៃការនាំចេញរួមមាន៖ ស្រូវ អង្ករ ដំឡូងមីស្រស់ ម្សៅ ដំឡូង គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀន ផ្លែស្វាយ និងម្រេច​ជា​ដើម​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm