លោក Trump វាយប្រហារលោកស្រី Harris និងស្វាមីជនជាតិជ្វីហ្វ ខណៈជាតិសាសន៍ក្លាយជាប្រធានបទឆ្នាំ២០២៤

2024/07/31 09:58:45 pm        46

បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានវាយប្រហារអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងស្វាមីជនជាតិជ្វីហ្វរបស់លោកស្រី គឺលោក Doug Emhoff ដោយបានប្រើវោហារសាស្ត្រប្រឆាំងនឹងជនជាតិជ្វីហ្វ ពោលគឺជាពាក្យពេចន៍ ដែលជនជាតិជីហ្វអាមេរិកតែងបង្ហាញភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមកជាមួយអ៊ីស្រាអែល។

នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃអង្គារ (ទី៣០ ខែកក្កដា) ជាមួយវិទ្យុ WABC នៅទីក្រុងញូវយ៉ក លោក Trump បាននិយាយថា លោកស្រី Harris ហាក់ដូចជាមានការរំខានក្នុងចិត្ត ក្នុងអំឡុងពេលកិច្ចប្រជុំ កាលពីសប្តាហ៍មុន ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ ការអត្ថាធិប្បាយនេះ គឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់លោក Trump ក្នុងការជំរុញឲ្យមានការឃ្នើសចិត្តជាមួយគ្នា រវាងអ្នកបោះឆ្នោតជនជាតិជ្វីហ្វ និងគណបក្សប្រជាធិបតេយ្យ ជុំវិញសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោក Trump បានលើកឡើងថា៖ «អ្នកអាចមើលឃើញការប្រមាថមើលងាយនោះ។ ទី១ លោកស្រីមិនចូលចិត្តអ៊ីស្រាអែលទេ។ ហើយទី២ លោកស្រីក៏មិនចូលចិត្តជនជាតិជីហ្វនោះដែរ។ អ្នកដឹងពីរឿងនេះ ខ្ញុំដឹងពីរឿងនេះ ហើយអ្នករាល់គ្នាក៏ដឹងពីរឿងនេះ គ្រាន់តែគ្មាននរណាម្នាក់ចង់និយាយពីវាតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា សមាជិករបស់គណបក្សប្រជាធិបតេយ្យខ្លះ បានជំរុញឲ្យរដ្ឋបាលរបស់លោក Joe Biden កាត់ផ្តាច់ជំនួយយោធាដល់អ៊ីស្រាអែល ពាក់ព័ន្ធនឹងចំនួនជនស៊ីវិល ស្លាប់នៅតំបន់ហ្កាហ្សា។ ចំណែកលោកស្រី Harris បាននិយាយថា លោកស្រីនឹងនិយាយអំពីការឈឺចាប់របស់ប៉ាឡេស្ទីន ខណៈពេលដែលគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល។ 

ការវាយប្រហារនេះមានសក្តានុពលក្នុងការពង្រឹងអ្នកប្រជាធិបតេយ្យជនជាតិជ្វីហ្វ និងនាំឲ្យមានការយកចិត្តទុកដាក់ ចំពោះភាសាបញ្ឆេះកាលអតីតកាលរបស់លោក Trump ហើយនិងសកម្មភាពនានា លើបញ្ហាជាតិសាសន៍។ 

ក្រោយមកនៅក្នុងបទសម្ភាសន៍នោះ ពិធីករ លោក Sid Rosenberg បានលើកឡើងលោក Emhoff ដោយនិយាយថា៖ «គាត់ជាជនជាតិជ្វីហ្វ ដូចសមាជិកព្រឹទ្ធសភាលោក Bernie Sanders ដែរ។ តើអ្នកលេងសើចជាមួយខ្ញុំឬ? លោក Trump បានឆ្លើយតបថា «មែនហើយ»។ លោក Rosenberg បានបន្តថា៖ «គាត់ជាជនជាតិជីហ្វដ៏អាក្រក់»។ លោក Trump បាននិយាយថា «មែនហើយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm