ចំហេះព្រៃនៅរដ្ឋ California រាលដាលធំជាងទំហំផ្ទៃដីរបស់ទីក្រុង Los Angeles ទៅទៀត

2024/07/31 10:05:08 pm        40

មន្ត្រីពន្លត់អគ្គិភ័យ នៅរដ្ឋ California បាននិយាយថា ចំហេះព្រៃដ៏ធំបំផុត នៅសហរដ្ឋអាមេរិក បានរាលដាលដល់ផ្ទៃដីជាង ១.៥៥៣គីឡូម៉ែត្រក្រឡា កាលពីថ្ងៃអង្គារ (ទី៣០ ខែកក្កដា) ពោលគឺមានទំហំធំជាងទីក្រុង Los Angeles ខណៈដែលអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ បានប្រឹងប្រែងប្រយុទ្ធនឹងអណ្ដាតភ្លើង នៅតំបន់វាលរហោស្ថានភាគខាងជើងនៃទីក្រុង Sacramento។

អ្នកពន្លត់អគ្គិភ័យជាង ៥.៥០០នាក់ មកពីទូទាំងរដ្ឋ California និងរដ្ឋផ្សេងទៀត កំពុងធ្វើការឥតសម្រាកដើម្បីពន្លត់អគ្គិភ័យ Park Fire ដែលឆាបឆេះនៅតំបន់ជ្រលងភ្នំភាគកណ្តាលរបស់រដ្ឋ ចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Sacramento។ ក្រុមមន្ត្រីបានប្រាប់ថា អណ្ដាតភ្លើងបានឆេះរាលដាលដល់ផ្ទៃដី ១៥៥.៨៣០ហិចតា ដែលបានធ្វើឲ្យវាក្លាយជាចំហេះព្រៃដ៏ធំបំផុតទី៥ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋ California។

មន្ត្រីពន្លត់អគ្គិភ័យបានបន្តថា ចំហេះ Park Fire កាលពីថ្ងៃទី៣០ ខែកក្កដា បានមានទំហំលើសអគ្គិភ័យ Creek Fire ឆ្នាំ២០២០ នៅក្នុងតំបន់ Fresno County ដែលកាលនោះ បានឆេះផ្ទៃដីស្ទើរតែ ១៥៣.៧៨០ហិកតា។ ប៉ុន្តែយ៉ាងណាក្ដី អគ្គិភ័យនេះនៅតែមានទំហំតូចជាងចំហេះដ៏ធំបំផុត ក្នុងកំណត់ត្រារបស់រដ្ឋ គឺអគ្គិភ័យ August Complex ឆ្នាំ២០២០ ដែលបានឆាបឆេះផ្ទៃដីជាងមួយលានហិចតា នៅក្នុងតំបន់ចំនួន ៧ នៅភាគខាងជើងរដ្ឋ California។

ជាមួយគ្នានេះ មន្ត្រីពន្លត់អគ្គិភ័យ បានបន្ថែមទៀតថា ចំហេះ Park Fire ដែលមានសកម្មភាពត្រឹមតែ ១៤ភាគរយប៉ុណ្ណោះ កាលពីថ្ងៃទី៣០ ខែកក្កដា បានបង្ខំឲ្យមានការជម្លៀសមនុស្សជាង ៤.០០០នាក់ ហើយបានបំផ្លាញ ឬបង្កការខូចខាតដល់រចនាសម្ព័ន្ធផ្សេងជាង ១៩២។ តែយ៉ាងណាក្ដី គ្មានអ្នករបួស ឬស្លាប់ត្រូវបានគេរាយការណ៍នៅឡើយទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm