
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបណ្តេញរដ្ឋមន្ត្រីសន្តិសុខសាធារណៈចេញពីតំណែង និងប្រធានគណៈកម្មាធិការខេត្តដែលទទួលខុសត្រូវចំពោះការខូចខាតធ្ងន់ធ្ងរបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ នៅតំបន់តំបន់ព្រំដែនភាគខាងជើង តាមដងទន្លេ Amnok។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ នៅថ្ងៃពុធនេះថា សេចក្តីសម្រេចនោះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំបន្ទាន់នៅការិយាល័យនយោបាយនៃគណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច នៅទីក្រុងព្រំដែន Sinuiju ក្នុងខេត្ត North Phyongan កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។

លោក គីម ជុងអ៊ុន បានទៅចុះទៅមើលតំបន់ដែលរងគ្រោះដោយទឹកជំនន់ នៅទីក្រុង Sinuiju និង តំបន់ Uiju របស់ខេត្តនេះ កាលពីថ្ងៃអាទិត្យ ហើយបានដឹកនាំប្រតិបត្តិការមួយ ដើម្បីជួយសង្គ្រោះអ្នកស្រុកដាច់ស្រយាលប្រហែល ៥.000 នាក់ ជាមួយនឹងឧទ្ធម្ភាគចក្ររបស់យោធា។
ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងជើង បានតែងតាំងលោក Pang Tu-sop អនុប្រធានទី១នៃនាយកដ្ឋានដឹកនាំនយោបាយរបស់គណបក្សពលករកូរ៉េ( WPK)ទទួលបន្ទុកកិច្ចការយោធា ជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ។ លោក រដ្ឋមន្ត្រី Ri Thae-sop ត្រូវបានគេសន្មត់ថា ត្រូវបាន បណ្តេញចេញពីតំណែង។