ប្រព័ន្ធផ្សព្វផ្សាយ៖ អ្នកការទូតអឺរ៉ុប និងយោធា មិនរំពឹងថា អ៊ុយក្រែន នឹងទទួលបានជោគជ័យនៅជួរមុខនោះទេ

2024/07/31 10:18:05 pm        48

ក្រុមអ្នកការទូតអឺរ៉ុប និងយោធា លែងជឿជាក់លើជោគជ័យជួរមុខរបស់កងទ័ពអ៊ុយក្រែន ហើយរំពឹងថាកិច្ចព្រមព្រៀងឈប់បាញ់ នឹងត្រូវបានចុះហត្ថលេខាក្នុងរយៈពេលពី ៦ ទៅ ៩ ខែ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានអាល្លឺម៉ង Die Welt ដែលដកស្រង់សម្តីប្រភពរបស់ខ្លួន នៅទីក្រុងប្រ៊ុចសែល។  

សារព័ត៌មាននេះ បាននិយាយថា ជាក់ស្តែង គ្មាននរណាម្នាក់នៅទីក្រុងប្រ៊ុចសែល រំពឹងថា អ៊ុយក្រែន នឹងដណ្តើមយកទឹកដីដែលបាត់បង់របស់ខ្លួនមកវិញនោះទេ ហើយក៏គ្មាននរណាម្នាក់ ចង់និយាយអំពីរឿងនេះ ជាផ្លូវការដែរ ដោយដកស្រង់សម្តីប្រភពដែលបានបញ្ជាក់ថា ការវិវឌ្ឍនៅក្នុងតំបន់នៃប្រតិបត្តិការប្រយុទ្ធ គឺ «អាក្រក់»សម្រាប់ទីក្រុងគីវ ជាងអ្វីដែលត្រូវបានគេជឿ នៅលោកខាងលិចទៅទៀត។

ក្រុមអ្នកការទូត បាននិយាយថា ការទម្លាយខ្សែការពារទី២របស់អ៊ុយក្រែនដោយរុស្ស៊ី គឺគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ។

ប្រភព Die Welt គិតថា ទីក្រុងគីវ នឹងបរាជ័យក្នុងការសម្រេចបាននូវគោលដៅដែលបានប្រកាសរបស់ខ្លួនក្នុងការវិលត្រឡប់ទៅកាន់ព្រំដែន ឆ្នាំ ២០១៤ វិញនោះ។ ក្រុមអ្នកការទូតអឺរ៉ុប និងយោធា រំពឹងថា បទឈប់បាញ់នៅក្នុងតំបន់ជម្លោះ នឹងត្រូវបានប្រកាសក្នុងរយៈពេលពី ៦ ទៅ ៩ ខែ ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិកឡើយ។

ប្រភពមួយ បាននិយាយថា៖«នៅក្នុងបរិយាកាសបច្ចុប្បន្ន ខ្ញុំមើលមិនឃើញវិធីផ្សេង ក្រៅពីបទឈប់បាញ់ដែលឆាប់បំផុតនោះទេ។ ស្ថានភាពបែបនេះ អាចមានរយៈពេលជាច្រើនឆ្នាំ ដោយមានការរំលោភបទឈប់បាញ់ក្នុងតំបន់ កើតឡើងម្តងហើយម្តងទៀត»។

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm