សត្វពពែ Girgentana ស្ថិតនៅលើមាត់ជ្រោះនៃការផុតពូជនៅទីក្រុង San Cataldo កោះ Sicily ប្រទេសអ៊ីតាលី ដោយសារតែគ្រោះរាំងស្ងួត ។
ក្រុមប្រជាកសិករនៅទីក្រុង San Cataldoនិយាយថា ពន្លឺព្រះអាទិត្យក្តៅខ្លាំង បានកម្លោចវាលស្មៅចិញ្ចឹមសត្វពពែគ្មានសល់ ។ ទឹកផឹកនៅសល់កាន់តែតិច ដោយសារភ្លៀងធ្លាក់ក្រោមកម្រិតមធ្យម ហើយនិងគ្រោះរាំងស្ងួតរយៈពេលយូរ ។
កត្តាប៉ះពាល់រួមផ្សំទាំងអស់នេះហើយ បានធ្វើឲ្យក្រុមប្រជាកសិករមានការព្រួយបារម្ភថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ពួកគេអាចនឹងបង្ខំចិត្តសម្លាប់សត្វពពែទាំងអស់នេះ ដើម្បីយកសាច់លក់ ។
លោក Cammarata គឺជាកសិករចិញ្ចឹមសត្វពពែមួយរូប និយាយថា បើសិនជាពួកយើងពុំអាចឈានដល់តម្រូវការទឹកផឹករបស់សត្វទាំងអស់នេះទេ ពួកយើងអាចយកវាទៅសម្លាប់ដើម្បីយកសាច់លក់ធ្វើម្ហូប ។
លោកបន្តថា គ្មានផ្លូវផ្សេងទៀតនោះទេ ហើយក៏គ្មានជម្លៀសដទៃទៀតនោះដែរ ។ គ្មានទេទីផ្សារសម្រាប់សត្វពពែរស់ ។
សូមបញ្ជាក់ថា សត្វពពែ Girgentana មានប្រភពដើមចេញពីកោះ Sicily ហើយអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយដែលពួកវា បានបង្កាត់ពូជ បង្កបង្កើតកូន សម្រាប់ផលិតផលទឹកដោះគោ ដូចជានំហ្វ្រូម៉ាតជាដើម ៕