រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាស្នងការរាជធានី-ខេត្ត ត្រូវបោសសម្អាតការបិទ ពាក្យស្លោក ស្ទីកគ័រ និងវត្ថុផ្សេងៗនៅលើរថយន្តឲ្យអស់ក្នុងរយៈពេល១ខែ

2024/08/01 12:13:47 am        192

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំលឹកនិង បញ្ជាទៅដល់ បណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបោសសម្អាតការបិទ ពាក្យស្លោក ស្ទីកគ័រ តុក្កតានិង វាំងនន និងវត្ថុផ្សេងៗនៅលើកញ្ចក់រថយន្តជាពិសេសរថយន្តធន់ធំ ឲ្យអស់ក្នុងរយៈពេល១ខែ ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ចរាចរណ៍ និងបង្កការរំខានដល់អ្នកធ្វើដំណើរផ្សេងទៀតនៅតាមដងផ្លុវ។

 ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទីទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគួសបញ្ជាក់ថា ការបិទពាក្យស្លោក ឬស្ទីកគ័រផ្សេងៗ អាចធ្វើឱ្យអ្នកដំណើរផ្តោតអារម្មណ៍ ដែលបង្កឱ្យជួបគ្រោះថ្នាក់ចរាចរណ៍យថាហេតុណាមួយ។ ចំពោះការដាក់វាំងននលើកញ្ចក់សម្រាប់បាំងពន្លឺថ្ងៃខុសបច្ចេកទេសដែលច្បាប់អនុញ្ញាត ក៏អាចនាំឱ្យអ្នកបើកបរបាត់បង់ម្ចាស់ការគ្រប់គ្រងរថយន្ត ដែលជាហេតុបង្កឲ្យកើតគ្រោះថ្នាក់ចរាចរណ៍។

 ឯកឧត្តមអភិសន្តិបណ្ឌិតបន្តថា ការចេញបទបញ្ជាម្តងហើយម្តងទៀតនេះ គឺដើម្បីមន្រ្តីអនុវត្តច្បាប់ចរាចរណ៍ទាំអស់យកចិត្តចំពោះបញ្ហាទាំងអស់នេះ ដើម្បីកុំអ្នកបើកបរ និងពលរដ្ឋធ្វើចរាចរណ៍ជួបហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយឡើយដោយសារតែបញ្ហានេះ។

 ដោយឡែកចំពោះបញ្ហានៃការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឯកឧត្តមអភិសតិបណ្ឌិត ក៏បានណែនាំទៅដល់មន្ត្រីជំនាញពាក់ព័ន្ធនៅទាំងប្រទេស ត្រូវបង្កើនការរឹតបន្តឹងនៃការចុះត្រួតពិនិត្យឲ្យទៀងទាត់ ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកបើកបរទាំងអស់កុំបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងលើសកម្រិត។ 

ទន្ទឹមនិងនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ ចំពោះមន្ត្រីកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីអនុវត្តច្បាប់ទាំងអស់មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាស្រវឹងជាដាច់ខាត ព្រោះថាវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃនិងកិត្តិយសនៃកងកម្លាំងហើយឈានទៅដល់ការដកតួនាទីនិងលុបឈ្មោះចេញពីក្របខណ្ឌផងដែរ។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ឲ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២៤ ករណីគ្រោះ ថ្នាក់ចរាចរណ៍បានកើតឡើង ១ ៥២០លើក ក្នុងនោះ ចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួសចំនួនជាង ២ ០០០នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដ កម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ក្នុងចំណោម អ្នកស្លាប់សរុបមាន ៧៥ភាគរយ ជាអ្នកជិះម៉ូតូ ខណៈចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សរុបចំនួន ជាង៧៣៥១ ០០០គ្រឿង ក្នុងនោះម៉ូតូចំនួន ជាង៦ ២៤៤ ០០០គ្រឿង ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        114
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        221
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm