មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ គូលែន-សៀមរាប គ្រោងបញ្ចប់ការចាក់វ៉ាក់​សាំង​ដូសទី៣

2021/09/04 10:42:36 pm        508

សៀមរាប ៖ បើទោះជាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិន​ពិការ ៣១៧ គូលែន-សៀមរាប មានករណីឆ្លងវារ៉ុសកូវីដ១៩ តែ២ករណីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ដំណើរការចាក់វ៉ាក់សាំងការពារ​ជំងឺ​កូវីដ-១៩ ដូសជំរុញ មជ្ឈមណ្ឌលគ្រោង​នឹង​បញ្ចប់​នៅ​ក្នុងវគ្គទី២ ចំនួន ២៤៨នាក់ ខណៈដែលការចាក់វាក់សាំងដូសជំរុញវគ្គទី១បានចំនួន ៣៧០នាក់ ។

ថ្ងៃទី០៣ ខែកញ្ញាម្សិលមិញនេះ​ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានចាប់ផ្តើមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩វគ្គទី២ ដូសទី៣ ឬដូសជម្រុញ ប្រភេទអាស្ត្រាហ្សេណេកា។

លោកនាយកមជ្ឈមណ្ឌលឧត្តមសេនីយ៍ឯក ពៅ ស៊ា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូស​ជំរុញនេះ មជ្ឈមណ្ឌលគ្រោងនឹងបញ្ចប់នៅក្នុងវគ្គទី២នេះ បើទោះជាត្រូវពន្យាពេលរង់ចាំបងប្អូន ដែល​មាន​ធុរៈយ៉ាងណាក៏ដោយ។ លោកបានរំលឹកដែរថា វគ្គទី១ ដូសទី៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ មានបងប្អូនយោធិនពិការ និងក្រុមគ្រួសារបានទទួលចំនួន៣៧០នាក់។ សម្រាប់វគ្គទី២ ដូសទី៣នេះ កំពុងរង់ចាំបងប្អូនអ្នកទទួលចំនួន២៤៨នាក់ទៀត។

ក្នុងនាមបងប្អូនយោធិនពិការនិងក្រុមគ្រួសារ លោកនាយកមជ្ឈមណ្ឌល បានលើកឡើងថា ជា​ការ​យក​ចិត្តទុក្ខដ៏ខ្ពង់ខ្ពស់ នៃ​សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ​ក្រសួង​ការ​ពារជាតិ មកលើសុខមាលភាពប្រជាពលលរដ្ឋ ជាពិសេសយោធិនពិការ និងក្រុមគ្រួសារ គឺជា​គុណធម៌ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននោះឡើយ។

លោកបានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតមកដល់​ពេលនេះ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប មានការឆ្លងមេរោគកូវីដ-១៩ តែ២ករណីប៉ុណ្ណោះ។

លោកបន្ថែមឲ្យដឹងទៀតថា ការចាក់វាក់សាំង ពុំមែនជាមធ្យោបាយតែមួយគត់នោះឡើយ ក្នុងការការពារទប់ស្តាត់ការរីករាលដាលនៃជំងឺកូវី-១៩ ការដែលមជ្ឈមណ្ឌល៣១៧ គូលែន-សៀមរាប មានចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ដ៏តិចតួចបំផុតនេះ គឺដោយសារតែការគ្រប់គ្រងច្បាស់លាស់ ពីសេសគឺការចូលរួមពីសំណាក់បងប្អូន​យោធិនពិការ និងក្រុមគ្រួសារផងដែរ ដោយពួកគាត់អនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការ ៣ការពារ និង៣កុំ បានយ៉ាងល្អប្រសើរ៕

អត្ថបទ ៖ គឹមឡេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm