ពលរដ្ឋលីបង់ ប្រតិកម្មននឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Beirut

2024/08/01 02:35:10 am        45

ពលរដ្ឋលីបង់ភ្ញាក់ឡើងនៅព្រឹកថ្ងៃពុធនេះ ភ្ញាក់ផ្អើលនឹងព័ត៌មានជុំវិញការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh ហើយនិងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុង Beirut ។

លោក Tracy J គឺជាអ្នកសារព័ត៌មានមួយរូបរបស់លីបង់ និយាយថា តើពួកយើងរំពឹងថានឹងមានអ្វីផ្សេងទៀតឬ? ពួកយើងភ្ញាក់ឡើងឮព័ត៌មានថា លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅថ្ងៃនេះ ក្នុងប្រទេសអ៊ីរ៉ង់ ។ វាហាក់ដូចជាពួកយើងត្រូវបានគេប្រាប់ឥតឈប់ឈរពីរឿងហេតុកើតឡើងនៅសង្រ្គាមក្នុងតំបន់ ។

ក្រុមជីវពលប៉ាឡេស្ទីន និយាយថា មេដឹកនាំក្រុមហាម៉ាស់ ត្រូវបានគេធ្វើឃាតនៅព្រឹកមិញនេះ ក្នុងប្រទេសអ៊ីរ៉ង់ ធ្វើឲ្យកើតមានការព្រួយបារម្ភដល់ការឡើងកម្តៅភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ ដែលរងភាពរង្គោះរង្គើរួចទៅហើយដោយសារសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយនិងជម្លោះកាន់តែធ្ងន់ធ្ងរនៅប្រទេសលីបង់ ។

ព័ត៌មាននេះ ដែលបានកើតឡើងរយៈពេលតិចជាង ២៤ម៉ោង ក្រោយអ៊ីស្រាអែលអះអាងថា បានសម្លាប់មេបញ្ជាការក្រុមហេសប៊ូឡាដែលពួកគេអះអាងថា នៅពីក្រោយការវាយប្រហារសម្លាប់មនុស្សក្នុងតំបន់ខ្ពស់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ទំនងជាធ្វើឲ្យលែងមានឱកាសណាមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។

ក្នុងពេលតែមួយនេះ ហានិភ័យនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡា បានកើនឡើង បន្ទាប់ពីការវាយប្រហារតំបន់ខ្ពង់រាប Golan Heights សម្លាប់កុមារ ១២នាក់ នៅក្នុងភូមិ Druze កាលពីថ្ងៃសៅរ៍ និងការសម្លាប់មេបញ្ជាការជាន់ខ្ពស់បំផុតរបស់ក្រុមហេសប៊ូឡាគឺលោក Fuad Shukr ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        256
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        298
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        277

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm