ឯកឧត្ដម លី ធុជ បាននាំអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋចំនួន១១០ គ្រួសារ ក្នុងក្រុង បាវិត

2021/09/05 05:43:47 pm        334

ស្វាយរៀង ៖ នាព្រឹកថ្ងៃទី ០៥ ខែ កញ្ញា  ឆ្នាំ ២០២១ ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការ កណ្តាល និង ជាប្រធានក្រុមការងារគណបក្ស ចុះ មូលដ្ឋានក្រុងបាវិតក្នងនាមលោកស្រី កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន សមាជិកាគណ:អចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល និង ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង  បានអញ្ជើញជួបសំណេះសំណាល ជាមួយ សមាជិក គណបក្ស សង្កាត់ បាវិត សង្កាត់ បាទី និង សង្កាត់ ប្រាសាទដេីម្បីពង្រឹង ការងារ មូលដ្ឋាន និង ត្រៀម រៀបចំការបោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ -សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២។ 

ជាមួយ គ្នានេះ ឯកឧត្ដម លី ធុជ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច កិត្តិ ព្រឹទ្ធបណ្ឌិតចែកជូនតាមខ្នងផ្ទះដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១០ គ្រួសារ ស្ថិតក្នុងសង្កាត់ ទាំងបីក្នុងនោះសង្កាត់ បាវិត ៥០ គ្រួសារ សង្កាត់ បាទី៣០គ្រួសារ និង សង្កាត់ ប្រាសាទ៣០ គ្រួសារ ព្រមទាំងបានចុះ សួរ សុខទុក្ខ និង ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះបាក់រលំផ្ទះដោយសារខ្យល់កន្ត្រាក់ ចំនួន២ខ្នងផ្ទះផងដែរ ។ 

ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បាន ពាំនាំ នូវ សេចក្ដី សាក សួរ សុខទុក្ខពី លោក ស្រី កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះសមាជិក ក្រុម ប្រឹក្សាសង្កាត់មេភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាវិតទាំងមូល ព្រមទាំងបានណែនាំឲ្យសមាជិកគណបក្សតាមសង្កាត់នីមួយៗបន្តពង្រឹង សកម្មភាពគណបក្សនៅតាមមូលដ្ឋាន និង លេីកកម្ពស់ការយកចិត្តទុកដាក់ចំពោះសមាជិកសមាជិកាគណបក្សតាមរយៈការរក្សានូវ ទំនាក់ទំនង ឲ្យ បាន ល្អ និង ជិតស្និតរវាងសមាជិកក្នុងក្រុម ។ 

ឯកឧត្ដមក៏បានជម្រុញឲ្យសមាជិក គណបក្សទាំងអស់ត្រូវត្រៀមឲ្យបានរួចរាល់នូវសកម្មភាពលម្អិតសម្រាប់មុនពេល និង ក្រោយការបោះ ឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី៥ ខាងមុខនេះដេីម្បីភាពជោគជ័យរបស់គណបក្ស ប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំ របស់ សម្ដេច តេជោ ។ 

ឯកឧត្ដមសមាជិកគណៈកម្មាធិការកណ្តាលគណបក្សបានបញ្ជាក់បន្ថែមថាមានតែគណបក្ស ប្រជាជន កម្ពុជាតែមួយគត់ដែលបានបង្កើត នូវ សុខ សន្តិភាព និង ស្ថិរភាព ពាសពេញ ផ្ទៃ ប្រទេស ជូន ប្រជាជន កម្ពុជា រហូតមកដល់សព្វថ្ងៃនេះ ជាពិសេសតែងតែរស់ន រួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋ គ្រប់ កាលៈទេសៈដែ ថ្មីៗនេះ សម្ដេច តេជោបានផ្តល់នូវជីវិតថ្មីទៀតបន្ទាប់ពីរំដោះប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ គឺការសង្រ្គោះអាយុជីវិត របស់ ប្រជាពលរដ្ឋតាមរយៈការខិតខំ ប្រឹងប្រែងរិះរកវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ និង ការជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចជាតិក៏ជាសេដ្ឋកិច្ចគ្រួសារ របស់ ប្រជាជន កម្ពុជាដែលកំពុងជួបបញ្ហាដោយសារជំងឺឆ្លង នេះ ។ 

ប្រជាពលរដ្ឋដែល ទទួលបាននូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច តេជោ ថ្ងៃ នេះ  មាន ភាព សប្បាយ រីករាយ និង ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្ស ប្រជាជន កម្ពុជា ទាំងអស់ ដែល តែងតែ យក ចិត្ត ទុកដាក់ និង ព្រួយ បារម្ភអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm