ម៉ាសេដូនីខាងជើង កំពុងទប់ទល់នឹងចំហេះព្រៃ បន្ទាប់ពីអាកាសធាតុក្តៅខ្លាំងជាច្រើនសប្តាហ៍

2024/08/01 07:01:50 pm        103

ក្រុមមន្ត្រីបាននិយាយថា អ្នកពន្លត់អគ្គិភ័យនៅប្រទេសម៉ាសេដូនីខាងជើង (North Macedonia) បានបន្តទប់ទល់នឹងចំហេះព្រៃជាំច្រើនកន្លែងដែលកាន់តែខ្លាំងក្លាដោយសារខ្យល់បក់ខ្លាំងរយៈពេលបីមកនេះថ្ងៃកាលពីថ្ងៃពុធ (៣១ កក្កដា) ហើយសីតុណ្ហភាពក្តៅ និងអាកាសធាតុស្ងួតហួតហែងក៏បានបញ្ឆេះភ្លើងតូចៗនៅទូទាំងប្រទេសក្រិក និងតំបន់បាល់កង់ផងដែរ។

លោក ហ្គោរ៉ាន់ ស្តូចាណូវស្គី (Goran Stojanovski) មកពីមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិនៅម៉ាសេដូនីខាងជើង បាននិយាយថា «ដោយសារតែសីតុណ្ហភាពខ្ពស់ ព្រៃឈើស្ងួត និងដីក្តៅខ្លាំង ធ្វើអោយការងាររបស់យើងកាន់តែលំបាក»។

សាក្សីរបស់សារព័ត៌មានរ៉យទ័របាននិយាយថា ផ្លូវថ្នល់ វាលស្រែ និងលំនៅឋានត្រូវបានគ្របដណ្ដប់ដោយផ្សែងនៅជិតទីក្រុង ស្ទីប (Stip) កណ្តាលចម្ងាយ ១០០គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីស្កុបជេ (Skopje) របស់ម៉ាសេដូនីខាងជើង។

ទំហំនៃការខូចខាតទូទាំងប្រទេសនៅមិនច្បាស់លាស់នៅឡើយទេ។ ចំហេះកាលពីដើមសប្តាហ៍នេះបានឆាបឆេះផ្ទះរាប់សិបខ្នង និងបានសម្លាប់បុរសចំណាស់ម្នាក់។ លោក Stojanovski បាននិយាយថា ក្នុងចំណោមចំហេះសកម្មចំនួន ៦៦កន្លែងកាលពីថ្ងៃអង្គារ នៅមានចំហេះ ១២កន្លែងមិនទាន់ត្រូវបានគ្រប់គ្រងនៅឡើយកាលពីថ្ងៃពុធ។ ឧទ្ធម្ភាគចក្រមួយគ្រឿងបានមកពីស៊ែរប៊ី បានទៅជួយទប់ទល់ចំហេះ ខណៈអាល្លឺម៉ង់ និងសាធារណរដ្ឋឆេក បានផ្តល់យន្តហោះដើម្បីជួយជំរុញប្រតិបត្តិការ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm