លោកស្រី Kamala Harris ទទួលបានការគាំទ្រពីក្រុមអ្នកបណ្តាក់ទុនធំៗជាង ១០០នាក់

2024/08/01 07:03:56 pm        173

អ្នកបណ្តាក់ទុនធំៗជាង ១០០នាក់រួមទាំងសហគ្រិនពាន់លាន លោក ម៉ាក ឃ្យូបាន (Mark Cuban) បានគាំទ្រអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) មកពីបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធ (៣១ កក្កដា) ដែលជាការប្រឆាំងទៅនឹងបណ្ដាមហាសេដ្ឋីបច្ចេកវិទ្យាដែលគាំទ្រគូប្រជែងគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ (Donald Trump)។

តំបន់ពាណិជ្ជកម្មបច្ចេកវិទ្យា ស៊ីលីខន វ៉ាលី (Silicon Valley) របស់អាមេរិក ជាទម្លាប់ត្រូវបានគេមើលឃើញថាជាបោះឆ្នោតសេរី ប៉ុន្តែពួកសាធារណរដ្ឋបានឈ្នះការគាំទ្រពីតួអង្គក្នុងឧស្សាហកម្មដ៏លេចធ្លោនៅក្នុងវដ្តនៃការបោះឆ្នោតនេះ។

ការគាំទ្រទាំងនោះត្រូវបានជំរុញដោយការជ្រើសរើសព្រឹទ្ធសមាជិក ជេឌី វែនស៍ (JD Vance) ដែលជាអតីតអ្នកបណ្តាក់ទុន ឱ្យធ្វើជាដៃគូបោះឆ្នោតជាមួយលោក Trump ប៉ុន្តែការសម្រេចដកខ្លួនពីការប្រជែងអាណត្តិថ្មីរបស់លោកប្រធានាធិបតី Joe Biden ក៏បានជំរុញឱ្យក្រុមឧស្សាហកម្មបច្ចេកវិទ្យាក្រោកឡើងគាំទ្រលោកស្រី Harris ផងដែរ។

ក្រុមនេះបាននិយាយនៅក្នុងញត្តិសាធារណៈមួយដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិតថា «យើងជឿជាក់លើលទ្ធិប្រជាធិបតេយ្យដែលជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។ យើងជឿថាស្ថាប័នដ៏រឹងមាំ និងគួរឱ្យទុកចិត្តបានគឺជាលក្ខណៈពិសេសមួយសម្រាប់ជាតិ»។ ញត្តិពីក្រុមអ្នកបណ្ដាក់ទុននេះកើតឡើងបន្ទាប់ពីលោក Trump បានទាក់ទាញការគាំទ្រពីបណ្ដាអ្នកមានទ្រព្យ អ្នកបណ្តាក់ទុន និងវិនិយោគិនជាន់ខ្ពស់ផ្សេងទៀត។

មហាសេដ្ឋី លោក អ៊ីឡុន ម៉ាស (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត តេស្លា (Tesla) បានផ្ដល់ការគាំទ្រជាសាធារណៈចំពោះលោក Trump ខណៈសហគ្រិន និងអ្នកវិនិយោគដទៃទៀតក៏បានជួយរៃអង្គាសប្រាក់សម្រាប់អតីតប្រធានាធិបតីរូបនេះផងដែរ៕



អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        40
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        40
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm