មនុស្ស២៩៩នាក់ ត្រូវបានបញ្ជាក់ថាស្លាប់៧ខែ បន្ទាប់ពីការរញ្ជួយដីនៅឧបទ្វីប Noto ប្រទេសជប៉ុន

2024/08/01 08:24:45 pm        108

នៅថ្ងៃព្រហស្បតិ៍នេះ មានរយៈពេល៧ខែ ចាប់តាំងពីការរញ្ជួយដីដ៏ធំ បានវាយប្រហារនៅឧបទ្វីប Noto ក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន។ ចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់៣៣៩នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមូលហេតុផ្សេងៗក្រោយគ្រោះមហន្តរាយ កំពុងកើនឡើង។ មនុស្សសរុបចំនួន២៩៩នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ នៅក្នុងខេត្តនេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧ រិចទ័រ បានវាយប្រហារឧបទ្វីប កាលពីថ្ងៃចូលឆ្នាំសកល ហើយមនុស្ស៣នាក់ បាត់ខ្លួន។

អ្នកស្លាប់រួមមានមនុស្ស៧០នាក់ បានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនឈឺ ដោយសារមូលហេតុនៅក្រោយគ្រោះមហន្តរាយ រួមមានភាពអស់កម្លាំង និងភាពតានតឹងផ្លូវចិត្ត។ អាជ្ញាធរ ត្រូវបានស្នើឱ្យទទួលស្គាល់អ្នកស្លាប់ចំនួន ៤០ នាក់ផ្សេងទៀតថា មកពីមូលហេតុក្រោយគ្រោះមហន្តរាយ។

ប្រសិនបើពួកគេ ត្រូវបានទទួលស្គាល់ ចំនួនអ្នកស្លាប់សរុបនឹងកើនឡើងដល់៣៣៩នាក់។ ចំនួនអ្នកដែលនៅតែរស់នៅក្នុងទីជម្រកក្នុងខេត្ត Ishikawa មានចំនួន១.៤២២នាក់ គិតត្រឹម ថ្ងៃអង្គារ។

ក្នុងចំណោមអ្នកទាំងនេះ អ្នកជម្លៀសខ្លួនចំនួន៧០៥នាក់ បានស្នាក់អាស្រ័យនៅសណ្ឋាគារ និងផ្ទះសំណាក់ជាដើម។

ប៉ុន្តែរដ្ឋាភិបាលខេត្ត Ishikawa និយាយថា ជាគោលការណ៍ អ្នកជម្លៀស អាចស្នាក់នៅកន្លែងទាំងនោះបាន រហូតដល់ដំណាច់ខែសីហា។ រដ្ឋាភិបាល ក្នុងតំបន់និយាយថា ប្រសិនបើមនុស្សមួយចំនួនពុំអាចចាកចេញពីទីកន្លែងនានាតាមពេលវេលាកំណត់សម្រាប់ហេតុផលជាក់លាក់ណាមួយ នោះរដ្ឋាភិបាលនឹងសម្រេចថានឹងត្រូវធ្វើអ្វីតាមករណីនីមួយៗ។

រដ្ឋាភិបាលខេត្ត Ishikawa ប៉ាន់ប្រមាណថា លំនៅឋានបណ្តោះអាសន្នចំនួន ៦.៨០៤ខ្នង ត្រូវការជាចាំបាច់ ដើម្បីឲ្យអ្នកជម្លៀសខ្លួនស្នាក់នៅ ហើយលំនៅឋានប្រហែល៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងខែសីហានេះ។ ប៉ុន្តែមួយចំនួន ត្រូវបានគេរំពឹងថានឹងរួចរាល់នៅខែវិច្ឆិកា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm