ម៉ាឡេស៊ី រិះគន់ហ្វេសប៊ុក ក្រោយលុបចោលការបង្ហោះជុំវិញការស្លាប់របស់មេក្រុមហាម៉ាស

2024/08/01 09:10:52 pm        476

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃព្រហស្បតិ៍ (០១ សីហា) នេះបានរិះគន់ខ្លាំងៗលើក្រុមហ៊ុន មេតា (Meta Platforms) ថាជាស្ថាប័នកំសាក បន្ទាប់ពីការបង្ហោះក្នុងហ្វេសប៊ុក (Facebook) របស់លោកស្តីពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) ត្រូវបានលុបចោល នៅក្នុងការប៉ះទង្គិចចុងក្រោយបំផុតរបស់រដ្ឋាភិបាលម៉ាឡេស៊ីជាមួយក្រុមហ៊ុននេះលើមាតិកាដែលត្រូវបានរារាំង។

ម៉ាឡេស៊ី ដែលពលរដ្ឋភាគច្រើនជាជនជាតិមូស្លីម គឺជាអ្នកគាំទ្របុព្វហេតុប៉ាឡេស្ទីន ហើយលោក Anwar បានបង្ហោះវីដេអូនៃការហៅទូរសព្ទរបស់លោកជាមួយមន្ត្រីហាម៉ាស ដើម្បីចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់លោក Haniyeh ប៉ុន្តែក្រោយមកត្រូវបានលុបចោល។

លោក Anwar ដែលបានជួបជាមួយលោក Haniyeh នៅកាតាកាលពីខែឧសភា បាននិយាយថា លោកមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំនយោបាយរបស់ក្រុមហាម៉ាសរូបនេះ ប៉ុន្តែមិនមានទំនាក់ទំនងលើកម្រិតយោធាទេ។ លោក Anwar បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា «អនុញ្ញាតឱ្យនេះជាសារច្បាស់លាស់ទៅកាន់ Meta ថា សូមបញ្ឈប់ការបង្ហាញភាពកំសាកនេះទៀតទៅ»។

ម៉ាឡេស៊ី ធ្លាប់បានត្អូញត្អែរទៅកាន់ Meta ជុំវិញការលុបចោលខ្លឹមសាររបស់ខ្លួន រួមទាំងការផ្សាយព័ត៌មានក្នុងស្រុកអំពីជំនួបចុងក្រោយរបស់លោក Anwar ជាមួយលោក Haniyeh ដែលក្រោយមកត្រូវបានស្ដារឡើងវិញ។ ក្រុមហ៊ុន Meta នៅពេលនោះបាននិយាយថា ខ្លួនមិនមានចេតនាប្រើការគាបសង្កត់លើវេទិកា Facebook របស់ខ្លួនទេ ហើយក៏មិនរឹតបន្តឹងខ្លឹមសារដែលគាំទ្រប៉ាឡេស្ទីនដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm