អ៊ីរ៉ាក់ ឲ្យក្រុមចម្រុះដឹកនាំដោយអាមេរិក ទទួលខុសត្រូវចំពោះការវាយប្រហារ នៅភាគខាងត្បូងទីក្រុងបាដាដ

2024/08/01 09:55:06 pm        569

អ្នកនាំពាក្យយោធាអ៊ីរ៉ាក់ លោក Yahya Rasoul បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ាក់ បានឲ្យកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ទទួលខុសត្រូវចំពោះការវាយប្រហារលើកងកម្លាំងយោធាអ៊ីរ៉ាក់ Hashd Shaabi ក្នុងខេត្ត Babil ភាគខាងត្បូងទីក្រុងបាកដាដ។

លោក Rasoul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងកម្លាំងចម្រុះ បានប្រព្រឹត្តបទឧក្រិដ្ឋដ៏សាហាវ និងការឈ្លានពានដោយឥតលាក់លៀម» នៅពេលដែលពួកគេ បានកំណត់គោលដៅលើមូលដ្ឋានយោធាដែលជាកម្មសិទ្ធរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅក្នុងខេត្ត Babil ភាគខាងជើង កាលពីយប់ថ្ងៃអង្គារ ដោយបានបណ្តាលឲ្យស្លាប់ និងរបួសសមាជិកជាច្រើននាក់នៃកងកម្លាំង Hashd Shaabi។

លោក បានព្រមានថា ការវាយប្រហារបែបនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែង យន្តការ និងក្របខ័ណ្ឌការងារសន្តិសុខរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម (IS) នៅអ៊ីរ៉ាក់ និងស៊ីរី ដោយបន្ថែមថា ការវាយប្រហារនេះ ក៏ប្រថុយនឹងអូសទាញអ៊ីរ៉ាក់ និងតំបន់ទាំងមូល ទៅក្នុងជម្លោះ និងសង្រ្គាមដ៏គ្រោះថ្នាក់ផងដែរ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា អ៊ីរ៉ាក់ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងការទូតដ៏សមស្រប ដើម្បីការពារសិទ្ធិ និងធានាសន្តិសុខ និងអធិបតេយ្យភាពរបស់ខ្លួន។

គួរបញ្ជាក់ផងដែរ កាលពីយប់ថ្ងៃអង្គារ ប្រភពក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានស៊ីនហួថា យានដ្រូនមិនស្គាល់អត្តសញ្ញាណ បានទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធានៃកងកម្លាំង Hashd Shaabi ដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំងចល័តប្រជាប្រិយ នៅក្នុងតំបន់ Jurf al-Nasr ភាគខាងជើងនៃខេត្ត Babil។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm