ប្រទេសនានាជំរុញឲ្យពលរដ្ឋចាកចេញពីលីបង់ អំឡុងពេលមានភាពតានតឹង រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា

2024/08/01 10:46:26 pm        39

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៣១ ខែកក្កដា) បានដំឡើងការផ្ដល់យោបល់លើការធ្វើដំណើររបស់ខ្លួនពាក់ព័ន្ធនឹងប្រទេសលីបង់ឲ្យឡើងដល់កម្រិត «កុំធ្វើដំណើរ» ខ្ពស់បំផុត ដោយលើកឡើងពីការកើនឡើងនូវភាពតានតឹង រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារលើភាគខាងត្បូងទីក្រុងបេរូត (Beirut) បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមប្រដាប់អាវុធមួយនេះ។

អមដោយការបន្ថែមថា ពលរដ្ឋនៅភាគខាងត្បូងលីបង់ ឬនៅក្នុងកន្លែងតាំងទីលំនៅជនភៀសខ្លួន គួរតែចាកចេញនោះ ក្រុមផ្ដល់ប្រឹក្សាបាននិយាយថា៖ «ចូរកុំធ្វើដំណើរទៅប្រទេសលីបង់ ដោយសារតែការកើនឡើងនូវភាពតានតឹង រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងប្រទេសលីបង់ សូមត្រៀមខ្លួនរកកន្លែងជ្រកកោន ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ»។

ចំណែកប្រទេសស្វីសក៏បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីលីបង់ដែរ ដោយកត់សម្គាល់ពីស្ថានភាពប្រែប្រួលយ៉ាងខ្លាំង នៅក្នុងប្រទេសនេះ។ ហើយប្រទេសអូស្ត្រាលីក៏ដូចគ្នាដែរ បានស្នើឲ្យប្រជាជនរបស់ខ្លួននៅលីបង់ចាកចេញជាបន្ទាន់ ដោយនិយាយថា មានហានិភ័យពិតប្រាកដណាស់ ដែលភាពតានតឹង រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា អាចវិវត្តទៅរកភាពធ្ងន់ធ្ងរឡើងៗ។ សំណើនេះធ្វើឡើងបន្ទាប់ពីប្រទេសអង់គ្លេសផ្តល់ប្រឹក្សាស្រដៀងគ្នានេះដែរ ក្នុងសប្តាហ៍នេះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Air France និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Transavia France នៅប្រទេសបារាំង នាថ្ងៃពុធនោះ ក៏បានប្រកាសថា ជើងហោះហើររបស់ពួកគេ រវាងទីក្រុងប៉ារីស និងទីក្រុងបេរូត នឹងនៅតែផ្អាករហូតដល់ចុងសប្តាហ៍ ដោយសារតែ «ស្ថានភាពសន្តិសុខ» នៅប្រទេសលីបង់។

គួរបញ្ជាក់ថា ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់របស់ប្រទេសលីបង់មួយនេះ កាលពីថ្ងៃពុធ បានប្រាប់ឲ្យដឹងថា មេបញ្ជាការយោធាជាន់ខ្ពស់ លោក Fuad Shukr ស្ថិតនៅក្នុងអគារភាគខាងត្បូងទីក្រុងបេរូត នៅពេលដែលអាគារនោះត្រូវបានវាយប្រហារដោយអ៊ីស្រាអែល កាលពីថ្ងៃមុន ប៉ុន្តែបាននិយាយថា ជោគវាសនារបស់មេបញ្ជាការរូបនោះ នៅតែមិនទាន់ដឹងនៅឡើយទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm