សារព័ត៌មាន New York Times៖ ជនសង្ស័យ ក្នុងហេតុការណ៍ ១១ កញ្ញា ព្រមផ្ដល់ចម្លើយពីភាពមានទោស

2024/08/01 10:49:44 pm        110

ដោយដកស្រង់សម្ដីពីមន្ត្រីមន្ទីរបញ្ចកោណដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន New York Times (The Times) កាលពីថ្ងៃពុធ (ទី៣១ ខែកក្កដា) បានរាយការណ៍ថា ជនសង្ស័យ ដែលត្រូវបានចោទប្រកាន់ពីបទរៀបគម្រោងវាយប្រហារថ្ងៃទី ១១ ខែកញ្ញា (ឆ្នាំ២០០១) គឺលោក Khalid Sheikh Mohammed និងបក្ខពួក ២នាក់ទៀត ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារ Guantanamo បានយល់ព្រមផ្ដល់ចម្លើយពីភាពមានទោស ចំពោះការចោទប្រកាន់ពីបទសមគំនិត ជាថ្នូរនឹងការជាប់ទោសអស់ ១ជីវិត។

សារព័ត៌មាន The Times បានឲ្យដឹងថា កិច្ចព្រមព្រៀង ដើម្បីផ្ដល់ចម្លើយពីភាពមានទោសរបស់លោក Mohammed លោក Walid Bin Attash និងលោក Mustafa al-Hawasawi ជាជាងត្រូវបានកាត់ទោសប្រហារជីវិតនោះ ទទួលបានការអនុម័តពីមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ។

គួរបញ្ជាក់ថា បុរសទាំង ៣នាក់នោះ ត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០០៣ មកម៉្លេះ។ លោក Mohammed គឺជាសកម្មប្រយុទ្ធអាល់កៃដាដែលត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិកថា ជាអ្នករៀបចំផែនការដ៏សំខាន់នៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក និងមន្ទីរបញ្ចកោណនៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន The Times បានរាយការណ៍ថា អគ្គរដ្ឋអាជ្ញា លោក Aaron Rugh នៅក្នុងលិខិតមួយទៅកាន់សមាជិកគ្រួសារនៃជនរងគ្រោះថ្ងៃទី១១ ខែកញ្ញា បានរៀបរាប់ថា៖ «ជាថ្នូរនឹងការលុបចោលនូវទោសប្រហារជីវិត ដោយជំនួសមកវិញជាមួយនឹងការដាក់ទណ្ឌកម្មដែលអាចធ្វើទៅបាន ជនជាប់ចោទទាំង ៣នាក់នេះ បានយល់ព្រមផ្ដល់ចម្លើយពីភាពមានទោស ចំពោះបទល្មើសដែលត្រូវបានចោទប្រកាន់ទាំងអស់ ក្នុងនោះរួមទាំងឃាតកម្មលើមនុស្សចំនួន ២.៩៧៦នាក់ ដែលមានក្នុងបញ្ជីចោទប្រកាន់ផងដែរ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm