ក្មេងអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានចោទពីបទមនុស្សឃាត ខណៈបាតុកម្មនៅតែបន្តមាន នៅអង់គ្លេស

2024/08/01 10:52:57 pm        45


នគរបាលអង់គ្លេស កាលពីថ្ងៃពុធ (ទី៣១ ខែកក្កដា) បានប្រាប់ឲ្យដឹងថា ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ ដែលស្ថិតនៅក្នុងការឃុំឃាំងរួចហើយ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងស្រី ៣នាក់ ក្នុងហេតុការណ៍វាយប្រហារដោយកាំបិត នៅទីក្រុង Southport ខណៈដែលការធ្វើបាតុកម្មទាំងកំរោល បានកើតឡើងនៅទីក្រុងឡុងដ្រ៍ ដោយមានការបន្ទរការស្តីបន្ទោសទៅលើជនអន្តោប្រវេសន៍។

នគរបាលបានប្រាប់ថា ក្មេងជំទង់រូបនេះ នឹងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង ហើយនឹងបង្ហាញខ្លួននៅតុលាការ Liverpool Magistrates នាថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) នេះ។

គួរបញ្ជាក់ថា ក្មេងប្រុសអាយុ ១៧ឆ្នាំរូបនេះ ត្រូវបាននគរបាលឃុំខ្លួនដោយសង្ស័យពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីមានហេតុការណ៍បង្ហូរឈាម កាលពីថ្ងៃទី២៩ ខែកក្កដា នៅឯ «កន្លែងសិក្ខាសាលាហាត់យោហ្កា និងរាំឈ្មោះ Taylor Swift» ដែលជាព្រឹត្តិការណ៍វិស្សមកាលរដូវក្តៅ សម្រាប់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១១ឆ្នាំ នៅទីក្រុងមាត់សមុទ្ររបស់ប្រទេសអង់គ្លេស។ ក្មេងស្រី ៣នាក់ ដែលត្រូវបានសម្លាប់នោះ មានអាយុពី ៦ឆ្នាំ ទៅ ៩ឆ្នាំ។

នគរបាលបាននិយាយថា ជនជាប់ចោទ មិនអាចបញ្ចេញឈ្មោះឲ្យដឹងបានឡើយ ដោយសារហេតុផលផ្លូវច្បាប់ ព្រោះរូបគេមានអាយុក្រោម ១៨ឆ្នាំ។ កាលពីថ្ងៃទី៣០ ខែកក្កដា ការបង្កចលាចល នៅទីក្រុង Southport បានកើតឡើងបន្ទាប់ពីព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា ជនសង្ស័យនៅពីក្រោយការចាក់សម្លាប់នេះ គឺជាជនចំណាកស្រុកអ៊ិស្លាមជ្រុលនិយម។

នៅទីក្រុងឡុងដ្រ៍ នាថ្ងៃទី៣១ ខែកក្កដានេះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅជិតវិមាន Downing Street របស់នាយករដ្ឋមន្ត្រី ដោយស្រែកថា «Save Our Kids» (សង្គ្រោះក្មេងៗរបស់យើង) «We Want Our Country Back» (យើងចង់បានប្រទេសយើងត្រឡប់មកវិញ) និង «Stop The Boats» (រារាំងទូករបស់ជនអន្តោប្រវេសន៍) ក៏ដូចជាការស្រែកច្រៀងចម្រៀងប្រចាំក្រុមបាល់ទាត់អង់គ្លេសផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm