កងទ័ពជើងទឹករុស្ស៊ី បញ្ចប់សមយុទ្ធទ្រង់ទ្រាយធំ ចូលរួមដោយកងនាវាជាច្រើនក្រុម

2024/08/01 11:37:22 pm        63

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពជើងទឹករុស្ស៊ី បានបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំ ចូលរួមដោយកងនាវាតំបន់បាល់ទិក តំបន់ភាគខាងជើង និងតំបន់ប៉ាស៊ីហ្វិក ព្រមទាំងកងនាវា Flotilla សមុទ្រកាសព្យែន។

អង្គភាព និងរចនាសម្ព័ន្ធនៃកងនាវារុស្ស៊ី បានមកចូលរួមក្នុងសមយុទ្ធ ដែលកំណត់ពេល នៅក្នុងតំបន់ប្រតិបត្តិការនៃកងនាវាភាគខាងជើង កងនាវាតំបន់ប៉ាស៊ីហ្វិក និងតំបន់បាល់ទិក ព្រមទាំងតំបន់ទទួលខុសត្រូវរបស់កងនាវា Flotilla សមុទ្រកាសព្យែន បានចាប់ផ្តើមដកកងកម្លាំងត្រឡប់ទៅវិញ។ 

សេចក្តីថ្លែងការណ៍ បាននិយាយថា ក្រុមនាវិក ដែលអនុវត្តការងារហ្វឹកហ្វឺន និងប្រយុទ្ធ តាមការចាត់តាំង នឹងត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញ ក្នុងពេលឆាប់ៗនេះ។

មេបញ្ជាការកងទ័ពជើងទឹក លោក Alexander Moiseyev បាននិយាយថា សមយុទ្ធសម្រេចបានគោលដៅរបស់ពួកគេក្នុងការវាយតម្លៃសកម្មភាពរបស់អាជ្ញាធរទីបញ្ជាការកងទ័ពជើងទឹកគ្រប់លំដាប់ថ្នាក់ និងផ្ទៀងផ្ទាត់ការត្រៀមខ្លួនរបស់ក្រុមនាវិក កងអាកាសចរណ៍កងទ័ពជើងទឹក និងកងល្បាតឆ្នេរ ដើម្បីបំពេញភារកិច្ចដែលចាត់តាំង។

លោក Moiseyev បាននិយាយថា នាយសេនាធិការកងទ័ពជើងទឹក នឹងធ្វើការវិភាគលម្អិតអំពីសកម្មភាពរបស់កងកម្លាំងនៅលើផ្ទៃទឹក ផ្នែកអាកាសចរណ៍កងទ័ពជើងទឹក និងអង្គភាពល្បាតឆ្នេរ ជាផ្នែកមួយនៃសកម្មភាពហ្វឹកហ្វឺនប្រយុទ្ធទ្រង់ទ្រាយធំ។ 

នាវាលើផ្ទៃទឹកមានចំនួនប្រហែល ៣០០ គ្រឿង មានទូក នាវាមុជទឹក និងនាវាគាំទ្រ មានយន្តហោះប្រហែល៥០គ្រឿង សម្ភារៈយោធានិងយុទ្ធោបករណ៍ពិសេសជាង២០០គ្រឿង បុគ្គលិកយោធានិងបុគ្គលិកស៊ីវិលជាង ២០.០០០ នាក់ មកពីអង្គភាពចម្រុះ បានមកចូលរួមក្នុងសមយុទ្ធនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm