ជើង​ហោះ​ហើរ​ក្នុង​ស្រុក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដំណើរការ​ឡើងវិញ ក្រោយ​ផ្អាក​ដោយសារ​ការ​ដណ្ដើម​អំណាច​របស់​ពួក​តា​លី​បង់​

2021/09/06 06:59:00 pm        479

​អាហ្វហ្គានីស្ថាន៖ ជើងហោះហើរ​ក្នុងស្រុក​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដែល​ត្រូវបាន​ផ្អាក​បន្ទាប់ពី​ការដណ្តើម​កាន់កាប់​ដោយ​ក្រុម​តា​លី​បង់​ បានចាប់ផ្តើម​ឡើងវិញ​កាលពី​ចុង​សប្តាហ៍​ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អា​រី​យ៉ាណា​អា​ហ្វ​ហ្គា​នី​ស្ថាន​អ៊ែរ​ឡាញ ធ្វើ​ប្រតិបត្តិការ​រវាង​រដ្ឋធានី​កា​ប៊ុល និង​ខេត្ត​ចំនួន ៣។​

លោក Shershah Stor អ្នកគ្រប់គ្រង​ស្ថានីយ៍​អាកាសចរណ៍ ​នៅ​អាកាសយានដ្ឋាន​រដ្ឋធានី​កា​ប៊ុល​បាន​ប្រាប់​សារព័ត៌មាន AP ថា​ ជើងហោះហើរ​បានចាប់ផ្តើម​ឡើងវិញ​កាលពី​ថ្ងៃ​សៅរ៍ ​ទៅ​ភាគ​ខាងលិច​ទីក្រុង Herat, ភាគខាងត្បូងទីក្រុង Kandahar និង​ទីក្រុង Balkh ភាគ​ខាងជើង​។ លោក​បាន​និយាយថា​ ការធ្វើដំណើរ​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ប្រព័ន្ធ​រ៉ា​ដា​ នៅ​អាកាសយានដ្ឋាន​រដ្ឋធានី​។ ​ក្រុមបច្ចេកទេស​កាតា​ និង​ទួរគី​បានមក​ដល់​រដ្ឋធានី​កា​ប៊ុល​កាលពី​សប្តាហ៍​មុន ដើម្បី​ជួយ​ដំណើរការ​ប្រតិបត្តិការ​ឡើង​វិញ​ នៅ​ព្រលានយន្តហោះ​ដែល​អង្គការសហប្រជាជាតិ​និយាយថា ​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌​ដល់​ប្រទេស​នេះ​។

ទោះយ៉ាងណា​ក៏ដោយ​វា​នៅតែ​ត្រូវបាន​គេ​មើលថា តើ​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ណាមួយ​ នឹងមាន​ឆន្ទៈ​ក្នុង​ការផ្តល់​សេវាកម្ម ​ឬ​យ៉ាងណា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm