ក្រុមសាស្រ្តាចារ្យបង់ក្លាដែស បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវនាថ្ងៃព្រហស្បតិ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងការស្លាប់របស់និស្សិត អំឡុងអំពើហិង្សាកាលពីពេលថ្មីៗនេះនៅទូទាំងប្រទេស ។
ក្រុមសាស្រ្តាចារ្យដឹកនាំដោយបុក្គលិកមហាវិទ្យាល័យនៅសាកលវិទ្យាល័យក្រុង Dhaka បានជួបជុំគ្នាតាមទីកន្លែងផ្សេងៗគ្នា នៅតាមសាលារៀនបិទទ្វារ ប៉ុន្តែក្រោយមកឃើញមកការចូលរួមរបស់ក្រុមនិស្សិតផងដែរ ។
ក្រុមនគរបាលបានឈរជើងដើម្បីរក្សាសណ្តាប់ធ្លាប់ និងសន្តិសុខ ពេលដែលក្រុមសាស្រ្តាចារ្យទាំងអស់នេះ ថ្លែងនៅក្នុងពិធីជួបជុំគ្នារបស់ពួកគេ ។
គួរឲ្យដឹងថា ប្រទេសបង់ក្លាដែស បានកើតមានភាពចលាចលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលចលនាកំណែទម្រង់ហត្ថពលកម្ម(កូតា)ការងាររដ្ឋាភិបាល ប្រែក្លាយជាអំពើហិង្សាសម្លាប់មនុស្សជាង ១៥០នាក់ ។
ភាពរំជើបរំជួលនេះដែរ ក្លាយជាការធ្វើតេស្តដ៏ធំបំផុតមួយដែលលោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasina វ័យ ៧៦ឆ្នាំ បានប្រឈម ចាប់តាំងពីលោកស្រី បានឈ្នះអាណត្តិទី ៤របស់លោកស្រី នៅការបោះឆ្នោតកាលពីខែមករា គឺជាការបោះឆ្នោតមួយ ត្រូវបានធ្វើពហិកាដោយគណបក្សប្រឆាំងជាតិនិយមបង់ក្លាដែស ៕