កងទ័ព​ដណ្ដើម​អំណាច​ក្នុង​រដ្ឋប្រហារ​នៅ​ប្រទេស​ហ្គី​ណេ និង​ចាប់ខ្លួន​ប្រធានាធិបតី​

2021/09/06 07:24:47 pm        915

​​ហ្គី​ណេ៖ កងកម្លាំង​ពិសេស​ហ្គី​ណេ​បាន​ដណ្តើម​អំណាច​ នៅក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ថ្ងៃអាទិត្យ​ដោយ​ចាប់ខ្លួន​ប្រធានាធិបតី និង​ដាក់​បម្រាម​គោចរ​គ្មាន​កាលកំណត់​ នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​នៅ​អាហ្វ្រិក​ខាងលិច​។​

​មន្ត្រី​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ដែល​អមដោយ​ទាហាន ​ប្រដាប់​ដោយ​អាវុធ​នៅក្នុង​វីដេអូ​ផ្ញើ​ទៅ​ទូរទស្សន៍ AFP បាន​និយាយថា យើង​បាន​សម្រេចចិត្ត​ បន្ទាប់ពី​បាន​ចាប់​ប្រធានាធិបតី​ដើម្បី​រំលាយ​រដ្ឋធម្មនុញ្ញ។ មន្ត្រី​រូបនេះ​ក៏បាន​និយាយ​ផងដែរ​ថា ​ព្រំដែន​គោក ​និង​ផ្លូវអាកាស​របស់​ហ្គី​ណេ​ត្រូវបាន​បិទ ​ហើយ​រដ្ឋាភិបាល​ត្រូវបាន​រំលាយចោល​។ វីដេអូ​មួយ​ដែល​ផ្ញើ​ទៅទូរទស្សន៍ AFP ​មុននេះ ដោយ​ក្រុម​បះបោរ​បានបង្ហាញ​ពី​ប្រធានាធិបតី Alpha Conde អង្គុយ​នៅលើ​សា​ឡុង​ដែល​អម​ព័ទ្ធជុំវិញ​ដោយ​កងទ័ព​។ មេដឹកនាំ​វ័យ ៨៣ឆ្នាំ​រូបនេះ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​ទាហាន​ម្នាក់​អំពី​ថា​ តើ​គាត់​ត្រូវបាន​គេ​ធ្វើបាប​ ឬ​យ៉ាងណា​។​

​ក្រោយមក​កាលពី​ថ្ងៃអាទិត្យ រដ្ឋាភិបាលយោធា​បានប្រកាស​បម្រាម​គោចរ​ទូទាំងប្រទេស ​“ រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​” ដោយ​និយាយថា ​ខ្លួន​នឹង​កោះប្រជុំ​គណៈរដ្ឋមន្ត្រីរបស់លោក Conde នៅ​ម៉ោង ១១ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​ សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមថា រាល់​ការបដិសេធ​មិន​ចូលរួមនឹងត្រូវ​ចាត់ទុកថា​ជាការ​បះបោរ​” ។​ សេចក្តីថ្លែងការណ៍​បាន​និយាយថា​ ក្រុម​អភិបាល​របស់​ប្រទេស និង​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្សេងទៀត​នឹងត្រូវ​ជំនួស​ដោយ​យោធា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm