មន្ទីរបញ្ចកោណ៖ បុរស ៣នាក់ ជាប់ចោទពីបទរៀបគម្រោងការ ១១ កញ្ញា ឈានដល់កិច្ចព្រមព្រៀងទទួលទោស

2024/08/02 03:37:43 am        122


ក្រសួងការពារជាតិ បានឲ្យដឹងថា បុរស ៣នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបគម្រោងផែនការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមុនកាត់ក្តី។

គួរបញ្ជាក់ថា ជនជាប់ចោទ លោក Khalid Sheikh Mohammed លោក Walid Muhammad Salih Mubarak Bin Attash និងលោក Mustafa Ahmed Adam al-Hawsawi ត្រូវបានឃុំខ្លួននៅឯមូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នៅឯមន្ទីរឃុំឃាំង Guantanamo Bay ប្រទេសគុយបា អស់រយៈពេលជាច្រើនឆ្នាំ ដោយមិនមានការកាត់ក្តី។

ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានប្រកាសនោះទេ ប៉ុន្តែសារព័ត៌មាន នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ពួកគេទាំង ៣នាក់ នឹងផ្ដល់ចម្លើយពីភាពមានទោស ជាថ្នូរនឹងការកាត់ទោសដែលព្រមព្រៀងគ្នាមិនស្វែងរកការផ្ដន្ទាទោសប្រហារជីវិត។

សូមរំលឹកថា មនុស្សជិត ៣.០០០នាក់ នៅក្នុងទីក្រុងញូវយ៉ក រដ្ឋ Virginia និងរដ្ឋ Pennsylvania បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយការបើកយន្តហោះបុកអាគារពាណិជ្ជកម្មពិភពលោក ដែលបន្ទាប់មក បានបង្កមាន «សង្រ្គាមប្រឆាំងភេរវកម្ម» និងការលុកលុយប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។

យ៉ាងណាក្ដី ពាក់ព័ន្ធនឹងការព្រមព្រៀងផ្ដល់ចម្លើយនេះ លោក Brett Eagleson ប្រធានអង្គការស្វែងរកយុត្តិធម៌ ១១ កញ្ញា ដែលជាអង្គការតំណាងឲ្យអ្នករួចជីវិត និងសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្តល់ឲ្យប្រព័ន្ធផ្សព្វផ្សាយ BBC ថា បណ្ដាក្រុមគ្រួសារទាំងឡាយ មានក្ដីកង្វល់យ៉ាងខ្លាំង «ចំពោះកិច្ចព្រមព្រៀងទាំងនេះ»។

លោកបាននិយាយថា ដំណើរការនេះខ្វះតម្លាភាព ហើយបានជំរុញឲ្យអាជ្ញាធរបន្តស្វែងរកព័ត៌មានបន្ថែមអំពីតួនាទីរបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm