របាំងសាច់អួនជិត២ពាន់ម៉ែត្រ និងលបលូសាច់អួន ៤៥លប ត្រូវកម្លាំង​ខណ្ឌជលផល​កំពង់ឆ្នាំងបំផ្លាញចោល

2024/08/02 05:08:13 pm        239

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល​ដឹក​នាំ​ដោយ​លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាលស្រុករលាប្អៀរ និងស្រុកជលគីរី ចុះបង្ក្រាបបទល្មើស​របាំង​សាច់​អួនវែងៗ​ដែល​បាន​ដាក់​នៅរដូវបិទនេសាទនេះ ។

លោក លី ឡា បានបន្តថា កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចែកជា២ក្រុម ដើម្បី​បង្ក្រាប​បទល្មើស២ចំណុចផ្សេងគ្នាក្នុងថ្ងៃតែមួយ ១ក្រុមចុះបង្ក្រាបនៅស្រុកជលគីរី និង១ក្រុម​ទៀត​បង្ក្រាប​នៅស្រុកកំពង់លែង ។ ក្រុមទី១ដឹកនាំដោយលោកផ្ទាល់ សហការជាមួយ​កម្លាំង​គណៈ​បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង សហគមន៍នេសាទស្វាយរំពារសែនជ័យ, អន្លង់​មេត្រី​សែនជ័យ មានកម្លាំង៤៨នាក់ និងមធ្យោបាយបាឡាស្មាច់១១គ្រឿង បានបង្ក្រាប​របាំង​សាច់​អួន​នៅ​ចំណុច​ព្រែកសាយ ឃុំពោធិ៍ និងចំណុចទំនប់ស្រុក ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុក​កំពង់​លែង ។ ចំណែកក្រុមទី២ ដឹកនាំដោយលោក អ៊ឹង ជឺប៉ោ នាយរង​ខណ្ឌរដ្ឋបាល​ជលផល​កំពង់​ឆ្នាំង សហការជាមួយគណបញ្ជាការឯកភាពស្រុកជលគិរី សហគមន៍នេសាទភូមិថ្មី កោះធំ និង​អន្លុងមេត្រី មាន២២នាក់មធ្យោបាយបាឡាស្មាច់០៦គ្រឿង បានបង្ក្រាបរបាំងសាច់អួន និងរបាំង​ស្បៃមុងនៅចំណុចព្រែកតាសួស វាលស្រងែ កប់ចេះ ឃុំពាមឆ្កោក ស្រុកជលគិរី ។

ជាលទ្ធផលក្នុងការបង្ក្រាបពេញ១ថ្ងៃនេះ កម្លាំងចំរុះបង្ក្រាបបានរបាំងសាច់អួនចំនួន១៧កន្លែង ប្រវែង​១៩៨០ម លូសាច់អួនចំនួន៤៥ គ្រឿង បង្គោលចំនួន៨២០ដើម។ របាំងស្បៃមុង​ចំនួន​០៥​កន្លែង ប្រវែង៩០ម លូស្បៃមុងចំនួន០៥ គ្រឿង បង្គោលចំនួន១០០ដើម និងចាក់លែង​ត្រី​ចំរុះ​ក្នុង​ដែន​នេសាទចំនួន២៥គីឡូក្រាម។

ក្រៅពីការបង្ក្រាបបទល្មើសនេសាទ ក្រុមការងារចំរុះ​បានផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល​ដល់​ប្រជា​នេសាទផងដែរ ដូចជាការធ្វើនេសាទដោយប្រើរបាំងវែងៗលើសពីច្បាប់កំណត់ នឹងត្រូវ​កម្លាំង​ចំរុះ​បំផ្លាញ​ចោល ហើយត្រូវនាំគ្នាជួយការពារ ថែរក្សាតំបន់ព្រៃលិចទឹក ដើម្បីអោយត្រី​សំបូរ​ឡើង​វិញ​៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm